ដើមដូងពូជដូងដើមខ្នុរពូជខ្នុរ ពូជមនុស្សចិត្តចោរពូជខ្នុរឥតផ្លែ
ដាំដូងពូជធំក្លាយជាតឹកកែ ចង់រៀនធម៌ដែរតែនៅជាប់ជើង។
ពាក្យថាការណ៍ពិតគឺភាពជាក់ស្តែង ទីណាមានផ្សែងតែងតែមានភ្លើង
កាលណាដាច់គល់ទើបឈើរលើង បក្សពួកកើតឡើងទើបមានជម្លោះ។
ទំនាស់ព្រោះឃ្លានបំពានដើរក្តី បង្កើតពូជភ័យឥតក្តីអនុគ្រោះ
ប្រាថ្នាបុណ្យសក្តិមាសប្រាក់កិត្តិយស បង្កជម្លោះព្រោះតែតណ្ហា។
ស្អប់ណាស់ឈ្មោះធម៌ពាក្យថាលោភៈ តែចិត្តស្មោះស្មគ្រ័នៅតែប្រាថ្នា
ឥតដឹងលោភៈថាជាអ្នកណា គឺក្តីប្រាថ្នានេះហើយលោភៈ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៩)
No comments:
Post a Comment