Forex អាចចាត់ទុកថាមិនមែនជាវិស័យមួយដែលថ្មីសម្រាប់សាកលលោកនោះឡើយ តែប្រាកដណាស់វាគឺជាវិស័យមួយដ៏ថ្មីសម្រាប់អ្នកទាំងឡាយណាដែលទើបតែដឹង និងចង់សិក្សាស្វែងយល់ពីវា។ ជាការពិតណាស់ ប្រសិនបើយើងចង់យល់ពីអ្វីមួយឱ្យបានលឿន បានច្បាស់លាស់ ជំហានដំបូងយើងចាំបាច់ត្រូវដឹង ត្រូវស្គាល់ និងត្រូវចងចាំនូវភាសាដែលគេនឹងប្រើនូវក្នុងផ្នែកដែលយើងមានបំណងនឹងសិក្សានោះជាមុនសិន។ ដរាបណាដែលយើងស្គាល់ពីភាសាដែលយើងត្រូវប្រើបានច្រើនប៉ុណ្ណា យើងនឹងទាញប្រយោជន៍បានកាន់តែច្រើនទៅតាមនោះដែរ។ យ៉ាងណាម៉ិញ នៅទីនេះក៏ដូចគ្នា បើអ្នកចង់យល់ និងចង់ទាញប្រយោជន៍ពីវិស័យForex ជាបឋម អ្នកត្រូវតោងយល់ពីភាសាទាំងឡាយនៅក្នុងវិស័យនេះជាមុនសិន។ ខាងក្រោមនេះគឺជាពាក្យគន្លឹះមួយចំនួនដែលអ្នកត្រូវស្គាល់និងចងចាំ៖
- Lot : គឺជាខ្នាតដែលប្រើសម្រាប់កំណត់ទំហំនៃការជួញដូរ។
- Contract Size: ជាទំហំនៃកិច្ចសន្យាក្នុងការជួញដូរ។
វាអាចមានភាពខុសគ្នាអាស្រ័យលើប្រភេទនៃឧបករណ៍ជួញដូរ (Currency,
Commodity, Oil...)ជាដើម។ ជាទូទៅសម្រាប់ Currency ប្រសិនបើអ្នកជួញដូរក្នុងទំហំ ១Lot មានន័យថាអ្នកប្រើដើមទុន
១០០,០០០$ ចូលក្នុងទីផ្សារដើម្បីរំពឹងផលចំណេញ។
(1lot = 100,000$)
- Spread: គឺជាគម្លាតថ្លៃនៃការទិញ-លក់ ហើយធនាគារ
ឬឈ្មួញកណ្តាលនឹងទទួលបានផលចំណេញពីគម្លាតថ្លៃនេះឯង
- Commission: ជាកម្រៃជើងសារដែលអាចវាអាចនឹងខុសគ្នាអាស្រ័យលើល័ក្ខខ័ណរបស់ឈ្មួញកណ្តាល(Brokers)
ដែលផ្តល់ជូនអតិថិជនរបស់ខ្លួន
- Swap: ជាចំណាយបន្ថែមដែលអ្នកត្រូវបង់ទៅលើប្រតិបតិ្តការទាំងឡាយដែលពុំទាន់បានបញ្ចប់ក្នុងថ្ងៃដែលអ្នកបានបើកប្រតិបត្តិការទិញ-លក់
ហើយអ្នកនឹងត្រូវបង់ជារៀងរាល់ថ្ងៃសម្រាប់រាល់ប្រតិបតិ្តការទាំងឡាយដែលអ្នកមិនទាន់បានបញ្ចប់ក្នុងថ្ងៃតែមួយដែលអ្នកបានបើកប្រតិបត្តិការទិញ-លក់នោះ។
- Pending Order: ជាបញ្ជាកំពុងរង់ចាំ
ប្រើដើម្បីកំណត់ទីតាំងនៃតម្លៃដែលនឹងបើកប្រតិបត្តិការដោយស្វ័យប្រវត្តិ
ករណីអ្នកមិនបានតាមដានទីផ្សារជាប់លាប់
ឬតម្លៃបច្ចុប្បន្នមិនមែនជាទីតាំងដែលអ្នកត្រូវបើកប្រតិបត្តិការទិញឬលក់។
ម៉្យាងវិញទៀត
វាក៏អាចប្រើប្រាស់ដើម្បីការពារហានិភ័យសម្រាប់គណនីរបស់អ្នកបានមួយចំណែកផងដែរ។
ក្នុង Pending Order វាមានជម្រើស៤ដែលអ្នកអាចប្រើប្រាស់បានតាមតម្រូវការ
និងតាមកាលៈទេសៈ។ ជម្រើសទាំង៤នោះមានដូចជា៖ Sell Limit, Buy
Limit, Sell Stop and Buy Stop។
- Sell Limit: កំណត់ការលក់
ប្រើដើម្បីកំណត់ទីតាំងនៃតម្លៃដែលនឹងបើកប្រតិបត្តិការលក់ដោយស្វ័យប្រវត្តិនៅពេលដែលតម្លៃបច្ចុប្បន្នឡើងដល់ទីតាំងដែលអ្នកបានកំណត់។
អ្នកត្រូវប្រើវានៅខាងលើតម្លៃបច្ចុប្បន្ន(Current Price)។
- Buy Limit: កំណត់ការទិញ ប្រើដើម្បីកំណត់ទីតាំងនៃតម្លៃដែលនឹងបើកប្រតិបត្តិការទិញដោយស្វ័យប្រវត្តិនៅពេលដែលតម្លៃបច្ចុប្បន្នចុះដល់ទីតាំងដែលអ្នកបានកំណត់។
អ្នកត្រូវប្រើវានៅខាងក្រោមតម្លៃបច្ចុប្បន្ន(Current Price)។
- Sell Stop: ប្រើដើម្បីកំណត់ទីតាំងនៃតម្លៃដែលនឹងបើកប្រតិបត្តិការលក់ដោយស្វ័យប្រវត្តិនៅពេលដែលតម្លៃបច្ចុប្បន្នចុះដល់ទីតាំងដែលអ្នកបានកំណត់។
អ្នកត្រូវប្រើវានៅខាងក្រោមតម្លៃបច្ចុប្បន្ន(Current Price)។
- Buy Stop: ប្រើដើម្បីកំណត់ទីតាំងនៃតម្លៃដែលនឹងបើកប្រតិបត្តិការទិញដោយស្វ័យប្រវត្តិនៅពេលដែលតម្លៃបច្ចុប្បន្នឡើងដល់ទីតាំងដែលអ្នកបានកំណត់។
អ្នកត្រូវប្រើវានៅខាងលើតម្លៃបច្ចុប្បន្ន(Current Price)។
- Market Execution: ជាជម្រើសដែលប្រើដើម្បីផ្គូរផ្គងទៅកាន់ទីផ្សារភ្លាមៗក្នុងតម្លៃបច្ចុប្បន្នដោយយោងទៅលើតម្លៃនៃការទិញ-លក់
(Ask Price-Bid Price)
- Bid Price: ជាតម្លៃដែលអ្នកលក់នឹងទទួលបាន
- Ask Price: ជាតម្លៃដែលអ្នកទិញនឹងទទួលបាន (ជាទូទៅ Bid Price តែងមានតម្លៃទាបជាង Ask Price)
- Sell: ជាជម្រើសសម្រាប់បើកប្រតិបត្តិការលក់ភ្លាមៗ
ក្នុងតម្លៃដែលអ្នកលក់នឹងទទួលបាន(Bid Price)
- Buy: ជាជម្រើសសម្រាប់បើកប្រតិបត្តិការទិញភ្លាមៗ
ក្នុងតម្លៃដែលអ្នកទិញនឹងទទួលបាន(Ask Price)
- Leverage: Leverage នៅទីនេះ សំដៅដល់មេគុណនៃដើមទុន ឬអនុភាពពង្រីកដើមទុន។
ឧទាហរណ៍ថាយើងបើកគណនីមួយដោយតម្កល់លុយក្នុងគណនីចំនួន១,០០០$ ប្រសិនបើយើងជ្រើសរើសយក
- Leverage 1:1 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត
១,០០០$
- Leverage 1:50 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត
៥០,០០០$
- Leverage 1:1០០
យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត ១០០,០០០$
- Leverage 1:1០០០ យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត
១,០០០,០០០$
ក្នុងពេលបើកគណនី
ភាគច្រើនBrokersនឹងផ្តល់ជម្រើសនៃLeverage
ដែលយើងអាចជ្រើសរើសមួយណាដែលយើងគិតថាសក្តិសមបំផុតសម្រាប់ការកេងចំណេញទៅលើប្រតិបត្តិការនៃការដោះដូររបស់ខ្លួន។
*** សូមប្រុងប្រយ័ត្នត្រង់ចំណុចនេះ ព្រោះបើអ្នកប្រើប្រាស់ Leverage
កាន់តែធំ
នឹងផ្តល់លទ្ធភាពឱ្យអ្នកបើកប្រតិបត្តិការជួញដូរបានកាន់តែច្រើន
នោះលទ្ធផលចំណេញឬខាត ក៏នឹងប្រែប្រួលខ្លាំងផងដែរ។
បើប្រតិបត្តិការដែលអ្នកកំពុងជួញដូរកំពុងនិងបន្តខាតកាន់តែខ្លាំង
ដើមទុនរបស់អ្នកក៏នឹងថមថយទៅតាមនោះដែរ
ហើយគណនីរបស់អ្នកក៏នឹងប្រឈមនឹងហានិភ័យខ្ពស់ខ្លាំងទៅៗផងដែររហូតដល់អ្នកគ្រប់គ្រងលែងបាន។
- Margin: ជាតួលេខនៃទឹកប្រាក់ដែលអ្នកបានដាក់តម្កល់ក្នុងទីផ្សារដោយមិនទាន់ប្រើប្រាស់អានុភាពពង្រីកដើមទុន(Leverage)
ហើយចំនួននេះនឹងត្រូវគុណជាមួយអានុភាពពង្រីកដើមទុន
ដើម្បីរកទំហំនៃកិច្ចសន្យា(Contract Size) ដែលអ្នកបានព្រមព្រៀងជួញដូរនៅក្នុងទីផ្សារជាក់ស្តែង។
- Margin Level: កម្រិតជាភាគរយនៃទឹកប្រាក់ដែលនៅសល់សម្រាប់បន្តចូលទីផ្សារបន្ថែមទៀត។
ដើម្បីគណនា Margin Level គេត្រូវយក EquityធៀបនឹងMargin។
ម្យ៉ាងវិញទៀតវាក៏នឹងបង្ហាញនូវកម្រិតនៃហានិភ័យដែលគណនីរបស់អ្នកកំពុងប្រឈមផងដែរ។
Margin Level កាន់តែទាប
នឹងប្រឈមនូវហានិភ័យកាន់តែខ្លាំង។
- Margin Call : តម្រូវការដើមទុនបន្ថែមនៅពេលដែលគណនីជួញដូរស្ថិតក្នុងហានិភ័យកម្រិតខ្ពស់
ជាទូទៅវានឹងផ្តល់នូវសញ្ញា(Margin Call) ពេលដែល Margin
Level ធ្លាក់ដល់ក្រោម១០០% ហើយរាល់ប្រតិបតិ្តការទាំងអស់នឹងបិទប្រសិនបើ
Margin Level ធ្លាក់ដល់កម្រិតបញ្ចប់(Stop
Out Level) ដែលបានកំណត់អាស្រ័យលើល័ក្ខខណ្ឌនៃឈ្មួញកណ្តាល
(Brokers)។
- Stop Loss: បញ្ឈប់ការខាតបង់។
វាជាជម្រើសល្អមួយដើម្បីបញ្ជៀសនូវការខាតបងធ្ងន់ធ្ងរ
ហើយវាក៏ជាជម្រើសដែលអាក្រក់មួយផងដែរប្រសិនបើអ្នកមិនបានសិក្សាឱ្យបានច្បាស់លាស់ពីពីទីតាំងដែលអ្នកគួរកំណត់នូវ
Stop Loss នេះ។ ប្រសិនបើអ្នកលក់(Sell) អ្នកត្រូវប្រើ Stop Loss នៅខាងលើតម្លៃដែលអ្នកបានលក់
ឬខាងលើតម្លៃបច្ចុប្បន្ន (Current Price) តែប្រសិនបើអ្នកទិញ (Buy)
អ្នកត្រូវប្រើ Stop Loss នៅខាងក្រោមតម្លៃដែលអ្នកបានទិញ
ឬខាងក្រោមតម្លៃបច្ចុប្បន្ន (Current Price)។
- Take Profit : ទទួលផលចំណេញ។
អ្នកប្រើប្រាស់វាជាជំនួយករណីអ្នកមិនបានតាមដានទីផ្សារជាប់លាប់។
ការកណត់នូវ Take Profit ក៏ចាំបាច់ត្រូវសិក្សាពីទីតាំងដែលគួរកំណត់ឱ្យបានច្បាស់លាស់ផងដែរ។
ប្រសិនបើអ្នកលក់(Sell) អ្នកត្រូវប្រើ Take
Profit នៅខាងក្រោមតម្លៃដែលអ្នកបានលក់
ឬខាងក្រោមតម្លៃបច្ចុប្បន្ន (Current Price) តែប្រសិនបើអ្នកទិញ (Buy)
អ្នកត្រូវប្រើ Take Profit នៅខាងលើតម្លៃដែលអ្នកបានទិញ
ឬខាងលើតម្លៃបច្ចុប្បន្ន (Current Price)។
- MT4: ជាឈ្មោះកម្មវិធីសម្រាប់ធ្វើការជួញដូរបានរហ័សនិងងាយស្រួល
ដែលក្នុងនោះមានគន្លឹះជាច្រើនដែលអ្នកត្រូវសិក្សាបន្ថែម
- Trilling Stop: ជាជម្រើសដែលប្រើសម្រាប់រំកិល Stop Loss ប្រដេញតាមផលចំណេញដោយស្វ័យប្រវត្តិ ដោយអាស្រ័យលើចំនួន Points
(10 points = 1Pip) ដែលអ្នកបានកំណត់។
ជម្រើសនេះនឹងធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិនៅពេលដែលប្រតិបត្តិការក្នុងទីផ្សារដែលអ្នកបានទិញ-លក់
ទទួលបានផលចំណេញលើសពីចំនួន Pips ដែលអ្នកបានកំណត់ក្នុង
Trilling Stop។
- Pips : ជាខ្នាតដែលប្រើសម្រាប់វាស់វែងបរិមាណនៃការប្រែប្រួលរបស់ទីផ្សារ
ឬបរិមាណនៃផលចំណេញ-ខាតទៅលើប្រតិបត្តិការដែលអ្នកបាននិងកំពុងជួញដូរក្នុងទីផ្សារ។
- Indicator: ជាសូចនាករណ៍ សម្រាប់កំណត់ វាស់វែង ឬព្យាករណ៍ទៅលើក្រាហ្វិកនៃឧបករណ៍ជួញដូរទាំងឡាយនៅក្នុងទៅផ្សារ
ដើម្បីរកទីតាំងសមស្របសម្រាប់បើកប្រតិបត្តិការទិញលក់របស់អ្នក។
- Balance: ជាសមតុល្យសរុបក្រោយពេលប្រតិបត្តិការនីមួយៗបានបញ្ចប់។ (Balance
=Equity ± Profit/Loss)
- Equity: ជាដើមទុនជាក់ស្តែងដែលអ្នកកំពុងមាន ដោយវាអាចកើនឡើង
ឬថយចុះកំឡុងពេលដែលប្រតិបត្តិការទិញ-លក់ ក្នុងទីផ្សារមិនទាន់បញ្ចប់ ( Equity = Balance ± Profit/Loss)
- Base Currency: សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែលឈរទីតាំងខាងមុខនៃគូរជួញដូរនីមួយៗ
- Quote Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែលឈរទីតាំងខាងក្រោយនៃគូរជួញដូរនីមួយៗ
- Major Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែលមានប្រតិបត្តិការជួញដូរញឹកញ៉ាប់
ភាគច្រើនគឺរូបិយបណ្ណដែលធៀបនឹងប្រាក់ដុល្លារអាមេរិក (EURUSD,
USDCAD, USDJPY, USDCHF, GBPUSD, AUDUSD, NZDUSD)
Blackwell Global គឺជាក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ក្នុងប្រទេសនានាជុំវិញពិភពលោក។ សព្វថ្ងៃនេះ Blackwell Global បានពង្រីកនូវការផ្តល់សេវាកម្មរបស់ខ្លួនមកដល់ប្រទេសកម្ពុជា ដោយទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការមួលបត្រកម្ពុជា(SECC)ដែលមានលេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់ប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ Blackwell Global ផ្តល់ជូនលោកអ្នកនូវលក្ខខ័ណ្ឌល្អប្រសើរក្នុងប្រតិបត្តិការជួញដូរលើឧបករណ៍និស្សន្ទ(Forex Trading)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ៈ
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com
No comments:
Post a Comment