EditText.setFocusable(false); EditText.setFocusableInTouchMode(false); April 2017 - Vay Socheat

Header Ads

Sunday, April 30, 2017

ហេតុអ្វីបានជាអ្នកគួរវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ? Why Trade Forex?


មុននឹង​ឈានដល់ការបកស្រាយ​នូវ​សំណួរ​ខាង​លើ អ្នកគប្បី​យល់នូវពាក្យ​ “ឧបករណ៍និស្សន្ទ(Forex)” ជាមុនសិន។

ឧបករណ៍​និស្សន្ទ” សំដៅទៅលើឧបករណ៍ដែល​មាន​តម្លៃប្រែប្រួល​នៅពេល​អនាគត។ ដូច្នេះ ការ​ជួញដូរ​ឧបករណ៍និស្សន្ទសំដៅទៅ​លើការជួញដូរ​ទៅលើ​ឧបករណ៍​ដែល​នឹង​មាន​តម្លៃ​ប្រែប្រួល​នៅ​ពេល​អនាគត ដោយអាស្រ័យលើកិច្ច​សន្យា​នៃ​ការ​ជួញដូរ​សម្រាប់​តម្លៃ​នៃ​ទំនិញ​ជាក់​លាក់​មួយ​ចំនួន​មាន​ដូច​ជា៖ ​មាស(Gold) ត្បូង​មាន​តម្លៃ រូបិយប័ណ្ណ​អន្តរជាតិ(Currency) ប្រេង​សាំង(Oil) និង​ទំនិញ​កសិកម្ម​សំខាន់​មួយ​ចំនួន​ទៀត​ ។ល។ ការ​ជួញ​ដូរ​នេះ​គឺ​ផ្តល់​ឱកាស​ដល់​អ្នក​ទិញឬលក់ផលិតផល​ទាំង​នោះ​ក្នុង​ការ​ប្រថុយ​ប្រថាន​នៃ​បម្រែបម្រួលតម្លៃ​អនាគត​របស់​ឧបករណ៍ទាំង​នោះ។

សព្វថ្ងៃការជួញដូរ​ឧបករណ៍និស្សន្ទនៅលើពិភព​លោក​មាន​ការ​កើនឡើង​ជាជាលំដាប់​ដែល​មាន​ទំហំ​នៃ​ការ​ជួញដូរ​សរុប​ប្រហែល​៥ពាន់ ពាន់ លាន ដុល្លារ​អាមេរិក​($5,000,000,000,000)ក្នុង​មួយថ្ងៃ ដែល​ក្នុង​នោះ​មាន​ភាគីជាច្រើន​បាន​ចូលរួម​ជួញដូរ​ក្នុង​ទីផ្សារ​មួយ​នេះ​ រួមមាន​៖ ធនាគារ អ្នកវិយោគរយៈពេលវែង-ខ្លី ក្រុមហ៊ុនសាជីវកម្ម អ្នកឆ្មក់ឱកាស(Speculators) រួមទាំង​អ្នកធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួនជាច្រើនទៀត។

តែ​ទោះជាមាន​អ្នករួមចំណែក​ក្នុង​ប្រតិបត្តិការ​ទីផ្សារ​ច្រើន​យ៉ាង​ណាក្តី រឿងដែល​សំខាន់​សម្រាប់អ្នកដែលមិនអាច​ខ្វះបាននោះគឺ​ទំនុកចិត្ត​ចំពោះ​ទី​ផ្សារ​មួយនេះ​ អ្នកគប្បីរក​ឱ្យ​ឃើញ​ថា​តើ​ទីផ្សារ​មួយនេះជាទីផ្សារ​ពិភព​លោក​ពិត​ឬយ៉ាងណា? តើ​វា​រឹងមាំ​ក្នុង​កម្រិតប៉ុណ្ណា? តើអ្នក​នឹង​អាច​ទាញផលប្រយោជន៍ពីវា​បាន​មែន​ឬយ៉ាងណា? រួមទាំង​សំណួរនានាជាច្រើន​ទៀត​ដែល​អ្នកត្រូវ​ចោទសួរ​ខ្លួន​ឯង​ និង​ស្វែង​រកចម្លើយ​ទាំងឡាយនៃ​សំណួរទាំង​នោះតាមមធ្យោបាយផ្សេងៗ ដើម្បី​ផ្តល់ហេតុផលសម្រាប់​សំណួរ​ដ៏សំខាន់បំផុត​មួយ​គឺ “តើ​អ្នក​គួរ​រួមចំណែក​ក្លាយជាដៃគូរ​ជួញដូរ​នៅ​ក្នុង​ទីផ្សារឧបករណ៍និស្សន្ទ(Forex Market)នេះឬយ៉ាងណា? 

ទាំងនេះជាមូលហេតុ​ដែល​ខ្ញុំ​វិនិយោគ​លើ​ការ​ជួញដូរ​ឧបករណ៍និស្សន្ទ ៖


  •  ទីផ្សារ​ឧបករណ៍និស្សន្ទជាទីផ្សារចាំបាច់មួយ​ដែល​ធនាគារ​កណ្តាល និង​ធនាគារ​ទាំងឡាយ​ប្រើប្រាស់ដើម្បីរក្សារ​លំនឹង​សមតុល្យសាច់ប្រាក់របស់ខ្លួន​នៅពេលដែលមានការប្រប្រួលនូវ​អតិផរណា។ ហេតុនេះវាជាទីផ្សារ​ពិត​ប្រាកដមួយ​ដែល​ពិភព​លោក​មិន​អាច​ខ្វះបាន
  • ​ទីផ្សារ​ឧបករណ៍និស្សន្ទតែង​មានការប្រែប្រួលជានិច្ចស្ទើតែ២៤ម៉ោង​ក្នុងមួយថ្ងៃ​ និង៥ថ្ងៃ​ក្នុង​មួយសប្តាហ៍ ដែល​បម្រែបម្រួល​នេះ​នឹង​ផ្តល់លទ្ធភាព​ដល់​អ្នក​ក្នុង​ការ​កេង​យក​ផល​ចំពេញ​ពីទីផ្សារក្នុង​ពេល​ណាដែលសក្តិសមសម្រាប់​អ្នក 
  • ទីផ្សារ​ឧបករណ៍និស្សន្ទ​ផ្តល់ភាព​ងាយស្រួលសម្រាប់អ្នក​ដោយ​អាច​ធ្វើ​ការ​ជួញដូរ​ពី​ទីណាក៏បាន​នៅ​ទូទាំង​ពិភពលោកដោយគ្រាន់តែ​ប្រើប្រាស់Internetដើម្បីភ្ជាប់នូវ​បញ្ជានៃប្រតិបត្តិការ​របស់​អ្នកបាន​យ៉ាងងាយ
  • ផ្តល់មេគុណ(Leverage)ទៅលើដើមទុន​របស់អ្នក ដែល​ផ្តល់លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់ដើមទុន​តិច តែ​អាច​ចំណេញ​ច្រើន (Leverage កាន់តែ​ធំនឹង​ប្រឈមនូវ​ហានិភ័យ​កាន់តែខ្លាំង​ តែ​ក៏​មានលទ្ធភាព​ផ្តល់នូវ​ផលចំណេញ​ច្រើន​ផង​ដែរ​)
  • ប្រតិបត្តិការទិញ-លក់ នឹង​បើក​ឬបិទភ្លាមៗអាស្រ័យ​លើ​ការ​កំណត់​ឬបញ្ជារ​របស់​អ្នក
  • មានកម្មវិធីប្រើប្រាស់ដើម្បី​វិភាគទីផ្សារមុននឹង​បើក​ប្រតិបត្តិការ​ទិញ-លក់(វិភាគ​ដោយប្រើបច្ចេកទេសវាស់វែង​(Technical Analysis) ឬអាស្រ័យ​លើទិន្នន័យសេដ្ឋកិច្ច​) ងាយស្រួល​ក្នុងការ​ជួញដូរ​ និង​អាច​ដឹង​នូវ​កម្រិត​នៃ​ហានិភ័យដែល​អ្នក​កំពុង​ប្រឈម​
  • អ្នក​អាច​កំណត់​នូវ​ទំហំនៃ​ហានិភ័យដែល​អ្នក​ហ៊ាន​ប្រឈម​សម្រាប់​ប្រតិបត្តិការ​ទាំង​ឡាយ​ដែល​អ្នក​ធ្វើ​ការ​ជួញដូរ​ក្នុង​ទីផ្សារ​តាមរយៈការកំណត់នូវ​ការ​ខាតបង់(Stop Loss)  ឬបញ្ជាកំពុងរង់ចាំ​ (Pending Order: Sell Stop, Buy Stop)
  • មានសូចនាករណ៍(Indicators)ដែល​គួរ​ឱ្យទុកចិត្ត​ជាច្រើន​ដែលអ្នក​អាច​ប្រើប្រាស់​បានដើម្បី​វាស់វែង​ទីផ្សារមុននឹង​បើក​ប្រតិបត្តិការ​ជួញដូរ
  • មាន​ឯកសារ​ជាច្រើនដែល​អ្នកអាចសិក្សាបង្កើន​ចំណេះដឹង និង​ទំនុកចិត្ត​លើការ​ជួញដូរ​​
  • មានគណនីសាកល្បង​(Demo Account) ដែលផ្តល់លទ្ធភាព​ឱ្យ​អ្នក​អាច​សាកល្បង​នូវ​យុទ្ធសាស្ត្រ​របស់អ្នក​ក្នុងការ​កេង​យក​ផលចំណេញ​ពីទីផ្សារ​ ហើយអ្នក​អាច​ស្វែងរកចំណុចខ្លាំង ចំណុច​ខ្សោយ​នៃ​យុទ្ធសាស្ត្ររបស់​ខ្លួន​ និង​ពង្រឹង​នូវ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្ររបស់ខ្លួន​ជានិច្ច​ដោយ​ឥតកំណត់​
  • ទីផ្សារ​ឧបករណ៍និស្សន្ទនឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយប្រើប្រាស់​នូវ​ថ្លៃឈ្លួល​នៃ​ប្រតិបត្តិការ​តិចតួច តាមរយៈគំលាតថ្លៃទិញ-លក់(Spread)​ ហើយ​គំលាតថ្លៃនេះទៀតសោតស្ថិត​ក្នុង​លក្ខណៈប្រកួតប្រជែង (Competitive Spread) ពីឈ្មួញកណ្តាល។
  • ទីផ្សារ​ឧបករណ៍និស្សន្ទនឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយប្រើប្រាស់​នូវ​កម្មវិធីជួញដូរ​ដោយស្វ័យប្រវត្តិ(Expert Advisor or Robot Trading)
  • នឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយ​ចម្លង​នូវ​ប្រតិបត្តិការ​របស់​នរណាម្នាក់ដែលផ្តល់លទ្ធភាព​ចំណេញ​ដល់អ្នក តាមរយៈមធ្យោបាយផ្សេងៗដូចជា៖Copy Trade, MAM, PAMM, Mirror Trade​ ...
  • ទីផ្សារ​ឧបករណ៍និស្សន្ទនឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​អាច​ដក-ដាក់ប្រាក់ ឬបំឡែង​ជាសាច់ប្រាក់យ៉ាងឆាប់រហ័ស​ (Most Liquidity)  តាមរយៈមធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​បាន
  • រួមទាំង​ហេតុផលនានាមួយចំនួនទៀតដែល​មិនបានរៀបរាប់...

          ជាចុងក្រោយ​ខ្ញុំបាទ​សូម​រំឭកជាថ្មី​ម្តងទៀតដើម្បីជា​យោបល់សម្រាប់អ្នក​ក្នុង​ការ​សម្រេចចិត្ត មុន​នឹង​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នេះ សូមអ្នក​តាំង​ជាសំណួរសម្រាប់​ខ្លួន​អ្នក និងព្យាយាម​រកចម្លើយ​សម្រាប់​សំណួរ​ទាំង​ឡាយ​ដែល​អ្នក​ចោទឡើង​ ដើម្បី​ផ្តល់ហេតុផលឱ្យ​អ្នកឈានជើង​ចូល​ក្នុង​វិស័យ​Forex Trading នេះ ឬយ៉ាងណា? ហើយ​បើ​អ្នកបានឈានជើងចូលហើយសូមធ្វើឱ្យ​ជោគតាមជំហានដែលអ្នក​បាន​រៀបចំ។ ខ្ញុំសង្ឃឹម​ថា​អ្នក​នឹងអាច​ឃើញ​ដូច​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ ហើយ​យើង​នឹង​ដើរ​ជាមួយ​គ្នាទៅកាន់គោលដៅរួម​នៃ​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​ពេល​ខាង​មុខ​។

បញ្ជាក់ៈ ការ​បកស្រាយ​ទាំង​ឡាយ​ខាងលើនេះ ជាការ​បកស្រាយ​ដោយយោង​ទៅ​លើ​ការយល់ដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំបាទ។ ខ្ញុំ​បាទ​ក៏សូម​អធ្យាស្រ័យ​នូវ​រាល់​កំហុសឆ្គងទាំងឡាយ​ដែល​កើត​ឡើង​ដោយ​អចេតនា។ សូមអរគុណ៕

                                                           ដោយៈ វ៉ាយ សុជាតិ

Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Forex Trading)។ 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com

Saturday, April 29, 2017

តើ Forex គឺជាអ្វី? What Is Forex?


“Forex” កើតចេញេពីអក្សរខាងដើមនៃពាក្យពីរម៉ាត់គឺ “Foreign Exchange” ឬ គេអាច​សម្គាល់ដោយខ្លីត្រឹម "FX" ដែលមានន័យថា ការដោះដូររូបិយប័ណ្ណបរទេស។ ក្នុងការដោះដូររូបិយប័ណ្ណបរទេសនេះគឺអ្នកកំពុងធ្វើប្រតិ្តបត្តិការទិញចូលនូវរូបិយប័ណ្ណមួយ ខណៈពេលដែលអ្នកក៏កំពុងតែលក់ចេញនូវរូបិយប័ណ្ណមួយផ្សេងទៀត ហើយនៅពេលនោះឯងក៏មានអ្នកដទៃផ្សេងទៀតកំពុង​ទិញនូវ​រូបិយប័ណ្ណដែល​អ្នកកំពុង​លក់ចេញដើម្បីទិញនូវរូបិយប័ណ្ណផ្សេងៗដើម្បីបំពេញ​តម្រូវការរៀងៗខ្លួន។ រូបិយប័ណ្ណត្រូវបានធ្វើការដោះដូរជាលក្ខណៈជាគូរៗ ដូចជា៖ ផោន និង ដុល្លារអាមេរិក (GBP/USD) ឬ ដុល្លារអាមេរិក និងដុល្លារកាណាដា (USD/CAD)។ ការជួញដូររូបិយប័ណ្ណគឺគ្មាននូវសមភាគីកណ្តាលក្នុងការកំណត់ថ្លៃនោះឡើយ ហើយគ្រប់ប្រត្តិបត្តិការណ៍ទាំងអស់របស់វាត្រូវធ្វើឡើងតាមរយៈបណ្តាញអេឡិចត្រូនិច។

បញ្ជាក់ៈ ការ​បកស្រាយ​ទាំង​ឡាយ​ខាងលើនេះ ជាការ​បកស្រាយ​ដោយយោង​ទៅ​លើ​ការយល់ដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំបាទដែល​ព្យាយាមពន្យល់​ជា​ភាសារ​ខ្មែរ​​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​ភាសាអង់គ្លេស អាច​រកឯកសារផ្សេងៗជាភាសាអង់គ្លេស​ដើម្បី​សិក្សា​ជា​ការ​ប្រសើរ​ជាង​ ដោយហេតុ​ថា​ចំណេះ​ដឹង​ខាង​ភាសាអង់គ្លេស​របស់​ខ្ញុំ​បាទនៅមាន​កម្រិត។ ជាចុង​ក្រោយ​ ខ្ញុំ​បាទ​ក៏សូម​អធ្យាស្រ័យ​នូវ​រាល់​កំហុសឆ្គងទាំងឡាយ​ដែល​កើត​ឡើង​ដោយ​អចេតនា។ សូមអរគុណ៕
                                                   ដោយៈ វ៉ាយ សុជាតិ


Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Forex Trading)។ 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com






Sunday, April 23, 2017

ពាក្យ​គន្លឹះសម្រាប់អ្នកសិក្សាForex



Forex អាចចាត់ទុកថា​មិនមែន​ជាវិស័យ​មួយដែល​ថ្មីសម្រាប់សាកលលោកនោះឡើយ តែ​ប្រាកដណាស់វា​គឺជាវិស័យ​មួយដ៏ថ្មី​សម្រាប់​អ្នកទាំងឡាយណាដែល​ទើបតែដឹង​ និងចង់សិក្សាស្វែង​យល់​ពីវា។​ ជាការពិតណាស់​ ប្រសិន​បើ​យើង​ចង់​យល់ពីអ្វីមួយ​ឱ្យបាន​លឿន បានច្បាស់លាស់ ជំហានដំបូង​យើង​ចាំ​បាច់​ត្រូវ​ដឹង ត្រូវស្គាល់ និង​ត្រូវ​ចង​ចាំ​នូវ​ភាសាដែល​គេនឹង​ប្រើនូវ​ក្នុង​ផ្នែក​ដែល​យើង​មាន​បំណង​នឹង​សិក្សានោះជាមុនសិន។ ដរាបណា​ដែលយើង​ស្គាល់ពីភាសាដែល​យើង​ត្រូវ​ប្រើ​បាន​ច្រើន​ប៉ុណ្ណា យើង​នឹង​ទាញប្រយោជន៍​បាន​កាន់តែ​ច្រើន​ទៅតាម​នោះដែរ​។ យ៉ាង​ណាម៉ិញ នៅទី​នេះ​ក៏ដូច​គ្នា​ បើ​អ្នក​ចង់​យល់ និង​ចង់​ទាញ​ប្រយោជន៍​ពី​វិស័យ​Forex ជា​បឋម​ អ្នក​ត្រូវ​តោង​យល់​ពី​ភាសាទាំង​ឡាយ​នៅ​ក្នុង​វិស័យ​នេះ​ជាមុនសិន​។ ខាងក្រោម​នេះ​គឺជា​ពាក្យ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ស្គាល់និងចងចាំ៖ 
  • Lot : គឺជា​ខ្នាត​ដែល​ប្រើសម្រាប់​កំណត់​ទំហំនៃការជួញដូរ​។ 
  • Contract Size: ជាទំហំនៃកិច្ចសន្យា​ក្នុង​ការ​ជួញដូរ។ វា​អាច​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​ប្រភេទនៃ​ឧបករណ៍ជួញដូរ (Currency, Commodity, Oil...)ជាដើម។ ជាទូទៅសម្រាប់ Currency ប្រសិន​បើ​អ្នក​ជួញដូរ​ក្នុង​ទំហំ ១Lot មាន​ន័យ​ថា​អ្នក​ប្រើដើមទុន ១០០,០០០$ ចូលក្នុង​ទីផ្សារ​ដើម្បី​រំពឹង​ផល​ចំណេញ។ (1lot = 100,000$) 
  • Spread: គឺជា​គម្លាត​ថ្លៃ​នៃ​ការ​ទិញ-លក់ ហើយ​ធនាគារ​ ឬឈ្មួញ​កណ្តាលនឹង​ទទួល​បាន​ផល​ចំណេញ​ពី​គម្លាត​ថ្លៃនេះឯង​
  • Commission: ជា​កម្រៃជើង​សារ​ដែល​អាច​វាអាច​នឹង​ខុស​គ្នា​អាស្រ័យ​លើ​ល័ក្ខខ័ណរបស់​ឈ្មួញកណ្តាល​(Brokers) ដែល​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​
  • Swap: ជាចំណាយ​បន្ថែម​ដែល​អ្នក​ត្រូវ​បង់​ទៅលើ​ប្រតិបតិ្តការទាំង​ឡាយ​ដែល​ពុំទាន់​បាន​បញ្ចប់​ក្នុង​ថ្ងៃ​ដែល​អ្នកបាន​បើក​ប្រតិបត្តិការ​ទិញ-លក់ ហើយ​អ្នក​នឹង​ត្រូវ​បង់​ជារៀងរាល់ថ្ងៃ​សម្រាប់​រាល់ប្រតិបតិ្តការទាំងឡាយ​ដែល​អ្នក​មិនទាន់​បាន​បញ្ចប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​អ្នក​បាន​បើក​ប្រតិបត្តិការ​ទិញ-លក់​នោះ។
  • Pending Order: ជា​បញ្ជាកំពុង​រង់ចាំ ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ករណី​អ្នក​មិនបាន​តាមដាន​ទីផ្សារ​ជាប់លាប់ ឬតម្លៃ​បច្ចុប្បន្ន​មិន​មែន​ជាទី​តាំង​ដែល​អ្នក​ត្រូវ​បើក​ប្រតិបត្តិការ​ទិញឬលក់។ ម៉្យាងវិញ​ទៀត វា​ក៏​អាច​ប្រើប្រាស់​ដើម្បី​ការ​ពារ​ហានិភ័យ​សម្រាប់​គណនី​របស់​អ្នក​បាន​មួយ​ចំណែក​ផង​ដែរ​។ ក្នុង​ Pending Order វា​មាន​ជម្រើស៤ដែល​អ្នក​អាច​ប្រើប្រាស់​បាន​តាម​តម្រូវ​ការ​ និង​តាម​កាលៈទេសៈ។ ជម្រើសទាំង​៤​នោះ​មាន​ដូច​ជា៖ Sell Limit, Buy Limit, Sell Stop and Buy Stop
  • Sell Limit: កំណត់​ការលក់ ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​លក់ដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្ន​ឡើង​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់​។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងលើ​តម្លៃ​បច្ចុប្បន្ន(Current Price)
  • Buy Limit: កំណត់ការទិញ ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ទិញដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នចុះ​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងក្រោមតម្លៃ​បច្ចុប្បន្ន(Current Price)
  • Sell Stop: ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​លក់ដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នចុះ​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងក្រោមតម្លៃ​បច្ចុប្បន្ន(Current Price)
  • Buy Stop:  ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ទិញដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នឡើង​​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងលើតម្លៃ​បច្ចុប្បន្ន(Current Price)
  • Market Execution: ជា​ជម្រើសដែល​ប្រើដើម្បីផ្គូរផ្គងទៅកាន់ទីផ្សារភ្លាមៗក្នុងតម្លៃបច្ចុប្បន្នដោយ​យោង​ទៅ​លើតម្លៃនៃការទិញ-លក់ (Ask Price-Bid Price)
  • Bid Price: ជាតម្លៃ​ដែល​អ្នក​លក់នឹងទទួលបាន
  • Ask Price: ជាតម្លៃ​ដែល​អ្នកទិញ​នឹងទទួលបាន​ (ជាទូទៅ​ Bid Price តែង​មានតម្លៃ​ទាប​ជាង​ Ask Price) 
  • Sell: ជា​ជម្រើស​សម្រាប់​បើក​ប្រតិបត្តិការ​លក់ភ្លាមៗ ក្នុងតម្លៃដែល​អ្នកលក់​នឹងទទួលបាន​(Bid Price)
  • Buy: ជា​ជម្រើស​សម្រាប់​បើក​ប្រតិបត្តិការ​ទិញភ្លាមៗ ក្នុងតម្លៃដែល​អ្នកទិញ​នឹងទទួលបាន​(Ask Price)
  • Leverage: Leverage នៅទីនេះ សំដៅដល់មេគុណនៃដើមទុន ឬអនុភាពពង្រីកដើមទុន។ ឧទាហរណ៍ថា​យើង​បើកគណនីមួយ​ដោយ​តម្កល់លុយក្នុងគណនីចំនួន​១,០០០$ ប្រសិនបើយើងជ្រើសរើសយក
-  Leverage 1:1 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត ១,០០០$
Leverage 1:50 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត ៥០,០០០$
-  Leverage 1:1០០ យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត ១០០,០០០$
-  Leverage 1:1០០០ យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុត ១,០០០,០០០$
ក្នុងពេលបើកគណនី ភាគច្រើនBrokers​នឹងផ្តល់ជម្រើស​នៃLeverage ដែលយើងអាច​ជ្រើសរើសមួយណា​ដែល​យើង​គិតថាសក្តិសម​បំផុត​សម្រាប់ការកេងចំណេញទៅ​លើប្រតិបត្តិការ​នៃ​ការ​ដោះដូរ​របស់ខ្លួន។
***    សូម​ប្រុងប្រយ័ត្ន​ត្រង់​ចំណុច​នេះ ព្រោះ​បើ​អ្នក​ប្រើប្រាស់​ Leverage កាន់តែ​ធំ នឹង​ផ្តល់​លទ្ធភាពឱ្យ​អ្នក​បើក​ប្រតិបត្តិការ​ជួញដូរ​បាន​កាន់តែ​ច្រើន នោះលទ្ធផល​ចំណេញឬខាត​ ក៏នឹង​ប្រែប្រួល​ខ្លាំង​ផងដែរ។​ ​បើ​ប្រតិបត្តិការ​ដែល​អ្នកកំពុង​ជួញដូរ​កំពុង​និង​បន្តខាត​កាន់តែខ្លាំង​ ដើមទុន​របស់អ្នកក៏​នឹង​ថមថយ​ទៅ​តាម​នោះ​ដែរ​ ​ ហើយគណនីរបស់​​អ្នក​ក៏​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ខ្លាំងទៅៗផងដែររហូត​ដល់អ្នក​គ្រប់គ្រងលែង​បាន​។​
  • Margin: ជាតួលេខនៃ​ទឹកប្រាក់ដែល​អ្នកបាន​ដាក់តម្កល់ក្នុងទីផ្សារ​ដោយមិនទាន់​​ប្រើប្រាស់​អានុភាព​ពង្រីក​ដើមទុន(Leverage) ហើយ​ចំនួន​នេះ​នឹង​ត្រូវ​គុណជាមួយ​អានុភាព​ពង្រីកដើមទុន​ ដើម្បី​រក​ទំហំនៃកិច្ច​សន្យា​(Contract Size) ដែល​អ្នក​បាន​ព្រម​ព្រៀង​ជួញ​ដូរ​នៅ​ក្នុង​ទីផ្សារ​ជាក់ស្តែង​។
  • Margin Level: កម្រិត​ជាភាគរយនៃទឹក​ប្រាក់ដែល​នៅ​សល់សម្រាប់​បន្តចូលទីផ្សារ​បន្ថែម​ទៀត​។ ដើម្បីគណនា​ Margin Level គេត្រូវ​យក Equityធៀប​នឹង​Margin។ ម្យ៉ាង​វិញ​ទៀត​វា​ក៏​នឹង​បង្ហាញ​នូវ​កម្រិតនៃហានិភ័យដែលគណនីរបស់អ្នក​កំពុង​ប្រឈម​ផងដែរ​។ Margin Level កាន់តែទាប នឹង​ប្រឈម​នូវ​ហានិភ័យ​កាន់តែខ្លាំង​។
  • Margin Call : តម្រូវ​ការ​ដើមទុន​បន្ថែម​នៅ​ពេល​ដែល​គណនី​ជួញដូរ​ស្ថិត​ក្នុង​ហានិភ័យ​កម្រិត​ខ្ពស់​ ជាទូទៅ​វា​នឹង​ផ្តល់នូវ​សញ្ញា​(Margin Call) ពេលដែល​ Margin Level ធ្លាក់ដល់​ក្រោម​១០០% ហើយរាល់ប្រតិបតិ្តការទាំង​អស់​នឹង​បិទ​ប្រសិន​បើ​ Margin Level ធ្លាក់​ដល់​កម្រិត​បញ្ចប់(Stop Out Level) ដែល​បាន​កំណត់​អាស្រ័យ​លើ​ល័ក្ខខណ្ឌនៃឈ្មួញ​កណ្តាល (Brokers)
  • Stop Loss: បញ្ឈប់​ការ​ខាតបង់។​ វា​ជា​ជម្រើស​ល្អមួយ​ដើម្បី​បញ្ជៀស​នូវ​ការ​ខាត​បង​ធ្ងន់ធ្ងរ ហើយវា​ក៏ជា​ជម្រើស​ដែលអាក្រក់មួយ​ផងដែរ​ប្រសិន​បើ​អ្នកមិនបាន​សិក្សា​ឱ្យបានច្បាស់លាស់​ពី​ពីទីតាំង​ដែល​អ្នកគួរ​កំណត់​នូវ Stop Loss នេះ។ ប្រសិន​បើអ្នកលក់(Sell) អ្នកត្រូវ​ប្រើ​ Stop Loss នៅខាង​លើតម្លៃ​ដែល​អ្នក​បាន​លក់ ឬខាង​លើតម្លៃ​បច្ចុប្បន្ន (Current Price) តែ​ប្រសិនបើអ្នកទិញ (Buy) អ្នកត្រូវ​ប្រើ​ Stop Loss នៅខាង​ក្រោមតម្លៃ​ដែល​អ្នក​បាន​ទិញ ឬខាងក្រោមតម្លៃ​បច្ចុប្បន្ន (Current Price) 
  • Take Profit : ទទួលផលចំណេញ។ អ្នកប្រើប្រាស់វា​ជា​ជំនួយ​ករណី​អ្នក​មិនបាន​តាមដាន​ទីផ្សារ​ជាប់លាប់។ ការកណត់​នូវ​ Take Profit ក៏ចាំបាច់​ត្រូវ​សិក្សាពីទីតាំង​ដែលគួរ​កំណត់​ឱ្យ​បាន​ច្បាស់លាស់ផងដែរ​។ ប្រសិន​បើអ្នកលក់(Sell) អ្នកត្រូវ​ប្រើ​ Take Profit នៅខាង​ក្រោមតម្លៃ​ដែល​អ្នក​បាន​លក់ ឬខាង​ក្រោមតម្លៃ​បច្ចុប្បន្ន (Current Price) តែ​ប្រសិនបើអ្នកទិញ (Buy) អ្នកត្រូវ​ប្រើ Take Profit នៅខាង​លើតម្លៃ​ដែល​អ្នក​បាន​ទិញ ឬខាងលើតម្លៃ​បច្ចុប្បន្ន (Current Price)
  • MT4: ជាឈ្មោះ​កម្មវិធី​សម្រាប់ធ្វើ​ការជួញដូរ​បាន​រហ័ស​និង​ងាយស្រួល ដែល​ក្នុង​នោះ​មាន​គន្លឹះជាច្រើន​ដែល​អ្នក​ត្រូវ​សិក្សា​បន្ថែម​
  • Trilling Stop: ជាជម្រើសដែលប្រើសម្រាប់​រំកិល Stop Loss ប្រដេញតាម​ផលចំណេញដោយស្វ័យ​ប្រវត្តិ ដោយ​អាស្រ័យ​លើចំនួន Points (10 points = 1Pip) ដែល​អ្នក​បាន​កំណត់។ ជម្រើសនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ដោយស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ប្រតិបត្តិការ​ក្នុង​ទី​ផ្សារ​ដែល​អ្នក​បាន​ទិញ-លក់ ទទួលបាន​ផលចំណេញ​លើសពី​ចំនួន​ Pips ដែល​អ្នក​បាន​កំណត់​ក្នុង​ Trilling Stop
  • Pips : ជា​ខ្នាតដែលប្រើ​សម្រាប់​វាស់វែង​បរិមាណ​នៃ​ការប្រែប្រួល​របស់ទីផ្សារ ឬបរិមាណ​នៃ​ផលចំណេញ​-ខាតទៅ​លើប្រតិបត្តិ​ការ​ដែល​អ្នក​បាន​និងកំពុង​ជួញដូរ​ក្នុងទីផ្សារ​។
  • Indicator: ជាសូចនាករណ៍ សម្រាប់កំណត់ វាស់វែង ឬព្យាករណ៍ទៅលើក្រាហ្វិកនៃឧបករណ៍ជួញដូរទាំងឡាយ​នៅ​ក្នុង​ទៅផ្សារ​ ដើម្បីរកទីតាំង​សមស្របសម្រាប់​បើក​ប្រតិបត្តិការទិញ​លក់របស់​អ្នក។
  • Balance: ជាសមតុល្យសរុប​ក្រោយពេល​ប្រតិបត្តិការនីមួយៗបាន​បញ្ចប់​។ (Balance =Equity ± Profit/Loss)
  • Equity: ជាដើមទុនជាក់ស្តែង​ដែល​អ្នក​កំពុង​មាន ដោយ​វា​អាចកើនឡើង ឬថយចុះ​កំឡុង​ពេល​ដែល​ប្រតិបត្តិការ​ទិញ​-លក់ ក្នុងទីផ្សារ​មិនទាន់បញ្ចប់ ( Equity = Balance ± Profit/Loss)
  • Base Currency: សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែល​ឈរទីតាំងខាងមុខនៃគូរជួញដូរ​នីមួយៗ
  • Quote Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែល​ឈរទីតាំងខាងក្រោយនៃគូរជួញដូរ​នីមួយៗ
  • Major Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែលមានប្រតិបត្តិការ​ជួញដូរ​ញឹកញ៉ាប់ ភាគច្រើន​គឺរូបិយបណ្ណដែល​ធៀប​នឹងប្រាក់ដុល្លារ​អាមេរិក​ (EURUSD, USDCAD, USDJPY, USDCHF, GBPUSD, AUDUSD, NZDUSD)
បញ្ជាក់ៈ ការ​បកស្រាយ​ទាំង​ឡាយ​ខាងលើនេះ ជាការ​បកស្រាយ​ដោយយោង​ទៅ​លើ​ការយល់ដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំបាទដែល​ព្យាយាមពន្យល់​ជា​ភាសារ​ខ្មែរ​​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​ភាសាអង់គ្លេស អាច​រកឯកសារផ្សេងៗជាភាសាអង់គ្លេស​ដើម្បី​សិក្សា​ជា​ការ​ប្រសើរ​ជាង​ ដោយហេតុ​ថា​ចំណេះ​ដឹង​ខាង​ភាសាអង់គ្លេស​របស់​ខ្ញុំ​បាទនៅមាន​កម្រិត។ ជាចុង​ក្រោយ​ ខ្ញុំ​បាទ​ក៏សូម​អធ្យាស្រ័យ​នូវ​រាល់​កំហុសឆ្គងទាំងឡាយ​ដែល​កើត​ឡើង​ដោយ​អចេតនា។ សូមអរគុណ៕


Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Forex Trading)។ 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com
Theme images by Petrovich9. Powered by Blogger.