EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៦៣- ផ្លូវឆ្ងាយ - Vay Socheat

Header Ads

Friday, September 27, 2013

៦៣- ផ្លូវឆ្ងាយ

ជីវិតគឺជាដំណើរផ្លូវឆ្ងាយ                      ឯរូបរាងកាយជាខ្ទមសំណាក់

អ្នកសាងគុណធម៌ពិតល្អឥតអាក់           ព្រោះថាគ្មានអ្នកណាសាងជួសបាន។


សីលធម៌ពុំដែលចោលអ្នកដំណើរ          គឺមនុស្សទេតើនិរាសចាកឋាន


រត់ចោលសីលធម៌ធ្លាប់ឱ្យសុខសាន្ត         គប់ពាលនឹកស្មានថាបានផុតភ័យ។


បណ្ឌិតពុំដែលស្វែងរកក្តីសុខ                លើគំនរទុក្ខនៃអ្នកដទៃ


តែងប្រាប់ផ្លូវល្អទានដ៏ប្រពៃ                   ដល់ជនគ្រប់វ័យឱ្យបានចាំចេះ។


អ្នកដែលធ្វើទានពិតជាមានភ័ព្វ              ប្រៀបដូចនាំទ្រព្យពីផ្ទះភ្លើងឆេះ


ទោះផ្ទះខ្ទេចអស់គង់មានចំណេះ           សល់ទ្រព្យពិសេសសម្រាប់ផ្លូវឆ្ងាយ។


ដោយឧបាសក គុយ-សុធន
                                                                    (សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ១៩០) 

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.