EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៨៨- ឱ! បុណ្យចូលឆ្នាំថ្មីអើយ - Vay Socheat

Header Ads

Friday, September 27, 2013

៨៨- ឱ! បុណ្យចូលឆ្នាំថ្មីអើយ

បុណ្យចូលឆ្នាំថ្មីសិរីមង្គល                          តែបើឃើញយល់សង្វេគអស្ចារ្យ

ជុំគ្នាលេងបៀទទួលទេវតា                         ក្លែមសាច់ផឹកស្រាទទួលឆ្នាំថ្មី។

ក្រមុំគប់ទឹកតម្រង់កំលោះ                         បុរសបន្លំចាប់ប៉ះស្រីៗ

គប់គេចចុះឡើងជួបនឹងគ្រោះភ័យ         តើចូលឆ្នាំថ្មីសិរីត្រង់ណា។

បុណ្យចូលឆ្នាំថ្មីដែលប្រពៃពិត                  ជួបជុំញាតិមិត្តមាតាបិតា

ធ្វើបុណ្យដាក់បាត្រស្តាប់ធម៌ទេសនា       ចម្រើនមេត្តាដល់គ្នានឹងគ្នា។

ព្រោះពេលរស់នៅមានតិចតួចណាស់     អាចស្លាប់ព្រាត់ប្រាសគ្រប់ពេលវេលា

ម៉្យាងក្មេងឥឡូវច្រើនមិនសូវជា          គ្រោះថ្នាក់គ្រាំគ្រាស្លាប់ច្រើនជាងចាស់។

ព្រោះតែភ្លើតភ្លើនភ្លាំងភ្លាត់ស្មារតី           ទាំងប្រុសទាំងស្រីពុំសូវអៀនខ្មាស

មិនស្តាប់ម៉ែឪមិនគោរពចាស់                   ពូកែខ្លាំងណាស់ខាងអនាចារ។

អ្នកនាំវឹកវរបង្កជម្លោះ                               អ្នកនាំរងគ្រោះដល់ជាតិសាសនា

ស្រុកភូមិវឹកវរព្រោះក្មេងឫស្យា               មាតាបិតាខ្លោចផ្សាព្រោះកូន។

សូមចូលឆ្នាំខ្មែរប្រែមានរស្មី                       ទទួលសិរីកុំបីសាបសូន្យ

ជួបជុំសាច់ញាតិសង្គ្រោះបងប្អូន            ម៉ែឪជួបកូនសប្បាយដោយធម

ដោយអ៊ំប្រុស គុយ  សុធន

(សៀវភៅបារមីភាគទី ១ និងខ្លឹមសារខ្លីៗទំព័រ១២១)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.