ចំណង់ល្ងង់ឆោតចំណោទបញ្ញា ចំណងតណ្ហាចំណារជីវិត
ចំណីព្រះធម៌ជំនួយផ្លូវចិត្ត ចំណាយរៀនពិតចម្រើនចំណេះ។
ជំនឿផ្លូវខុសបញ្ចុះសទ្ធា ជំនួញជាប់ពៀរចិញ្ចឹមកិលេស
ជំពាក់បំណុលព្រោះតែប្រហែស បើខ្វះតម្រិះកិលេសធំធាត់។
ចំណូលចូលច្រើនក៏គង់តែអស់ ដ្បិតអ្វីរបស់មិនដែលទៀងទាត់
ពាក្យពីបុរាណបានចែងប្រាកដ សូវក្រសម្បត្តិកុំខ្សត់បញ្ញា។
ដោយឧបាសក គុយ សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ឈ)
No comments:
Post a Comment