EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៣៨- ត្រូវស្គាល់អ្វីដែលគួរ - Vay Socheat

Header Ads

Friday, September 27, 2013

៣៨- ត្រូវស្គាល់អ្វីដែលគួរ

ទឹកថ្លាឈូកដុះឆ្លុះឃើញបាតដី              ទឹកល្អក់មានត្រីឥតដឹងធំតូច

មនុស្សមើលខាងក្រៅឥតដឹងខិលខូច      ស្រដៀងឬដូចគួរមើលឱ្យឆ្ងាយ។

ល្អឆើតល្អគន់មន្តស្នេហ៍ស័ក្តិសិទ្ធិ            រឿងពីព្រេងព្រឹទ្ធឥតគិតខ្វល់ខ្វាយ

ខន្ធនាំកើតស្លាប់ពុំចេះជិនណាយ           ធ្លាប់ធ្លាក់អបាយមានចាំដែរទេ។

ចិត្តឥតខន្តីរហ័សខឹងក្រោធ                   ចិត្តអ្នកល្ងង់ឆោតឆាប់ជឿពាក្យគេ

ពាលហៅកុំទៅស៊ូនៅទំនេរ                    ស្អប់ពាក្យស្តីជេរកុំនិយាយលេង។

កុំដាំដើមល្ហុងនៅក្នុងសាគរ                   កុំយកដុំថ្មចម្រាញ់រកប្រេង

ក្នុងស្រែដាំស្រូវកុំដាំដើមត្រែង                បើខ្វះអំបែងកុំបំបែកឆ្នាំងថ្មី។

កុំចង់ធ្វើពេទ្យក្នុងភេទជាសង្ឃ                កុំធ្វើតាមចង់បាត់បង់វិន័យ

ស្រឡាញ់ចីវរកុំស្តាប់ពាក្យស្រី                កុំយកក្របីចងក្បែរកូនចេក។

កុំអាងទាល់ច្រកពោលថាភ្លេចគិត          កុំអាលទុកចិត្តសត្វពស់ចម្លែក

កុំយកពងមាន់ទៅផ្ញើនឹងក្អែក                កុំចាំថ្ងៃស្អែកជីវិតមិនទៀង។

អំពើកុសលតម្កល់ឱ្យត្រង់                      កុំឱ្យលិចលង់បាត់បង់រូបរាង

កុំឮផ្គរលាន់ចាក់ចោលទឹកពាង              ធម្មជាតិមិនទៀងជួនភ្លៀងជួនរាំង។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៦៣)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.