លោកធម៌ទាំងឡាយមានចិត្តជាធំ រួមប្រមូលផ្តុំឧត្តមលើចិត្ត
ចង់សើចឬយំអន់ឬប្រណីត សម្រេចដោយចិត្តជាអ្នកកំណត់។
ជនណាមានចិត្តទោសៈកើតហើយ ឥតធ្វើល្អឡើយអាក្រក់ប្រាកដ
ទោះនិយាយស្តីចង្រៃជូរចត់ ទាំងកាយទាំងមាត់អត់មានកុសល។
ព្រោះតែអំពើអាក្រក់នោះឯង ក្តីទុក្ខរមែងដេញតាមបុគ្គល
ដូចកង់រទេះតែងតែវិលវល់ តាមគោមង្គលដែលអូសដូច្នេះ។
ដានគោទៅណាដានកង់ទៅហ្នឹង គួរតែយល់ដឹងកុំធ្វេសប្រហែស
គូរតែសិក្សាធម៌អាថឱ្យចេះ កុំឱ្យចិត្តនេះនាំទៅអវីចី។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២២៩)
No comments:
Post a Comment