EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៦៩- ល្អអ្វីល្អម៉្លេះទេ - Vay Socheat

Header Ads

Friday, September 27, 2013

៦៩- ល្អអ្វីល្អម៉្លេះទេ

ល្អអ្វីល្អម៉្លេះ                 ល្អគុណពិសេស          ល្អចេះលកលៃ

ល្អទាំងគំនិត               ល្អចិត្តប្រពៃ                ល្អទាំងសម្តី

ល្អគ្មានអ្វីទាស់។

ល្អពិតរកគ្មាន             ល្អស្រីរាប់លាន           ល្អគ្មានដូចសោះ

ល្អចេះបីបម               ល្អថ្នាក់ថ្នមស្មោះ          ល្អគ្រប់ទាំងអស់

                               ល្អពិតម្តាយខ្ញុំ។

ខំធ្វើកិច្ចការ               ខំរកអាហារ                 រក្សាអប់រំ

ចិត្តម្តាយស្រទន់          ដូចមេឃស្រទំ             ម្តាយចង់រស់ជុំ

នឹងកូនប្រុសស្រី។

ល្អអ្វីម៉្លេះទេ                 ល្អពិតលើសគេ           ល្អធម៌វិន័យ

បើកូនបានបួស           ឈ្មោះល្អប្រពៃ            កូនខំលកលៃ

ជូនបុណ្យដល់ម៉ែ។

កូនធ្លាប់សប្បាយ         ឥឡូវអស់ម្តាយ           អស់អ្នកថ្នមថែ

អ្នកម្តាយស្លាប់ទៅ        កូនទុក្ខឥតល្ហែ            ខានឃើញមុខម៉ែ

រៀងរហូតហើយ។

ម៉ែតែងប្រាប់កូន          ថាជីវិតសូន្យ               ឈ្មោះឥតសូន្យឡើយ

ទឹកដោះម្តាយថ្លៃ          កូនកុំកន្តើយ               ស្វែងរកកោះត្រើយ

ដោយអំពើល្អ។

កុំនាំជម្លោះ                 ហូបតែមួយពោះ         រស់តែមួយត

រៀនធ្វើបុណ្យទាន       ទោះមានឬក្រ             កុំឃើញស្រែល្អ

ស៊ីអស់ស្រូវពូជ។

ណាកូនម៉ែណា!!!!!

ដោយឧបាសក គុយ   សុធន

សៀវភៅម៉ែ!!! ទំព័រ៧៨)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.