សទ្ធាជាទ្រព្យល្អលើសអ្វីៗ នាំជនប្រុសស្រីឱ្យប្រព្រឹត្តល្អ
បើមានតែទ្រព្យសទ្ធាទ័លក្រ មាសប្រាក់ទាក់ក រកចាយពុំបាន។
រដូវភ្ជុំបិណ្ឌតែងតែទៅវត្ត ទោះជាក្រខ្សត់ក៏ឥតហ៊ានខាន
ទោះបាយមួយវែកសម្លមួយចាន ទៅវត្តឥតខានដ្បិតខ្លាចញាតិជេរ។
ឧទ្ទិសឱ្យប្រេតប្រុងខ្លួនផងទៅ កុំឱ្យធ្លាក់ផ្លូវទៅប្រេតដូចគេ
ស្លាប់ទៅជាប្រេតពុំអាចដឹងទេ តែខ្លាចជាងគេគឺប្រេតទាំងរស់។
កម្មធ្វើចំណារចារជាជំនូន សម្រាប់ទុកជូនសត្វលោកទាំងអស់
សាងល្អបានល្អជួបសប្បុរស ពុតពាលឥតស្មោះជួបទុក្ខគ្រាំគ្រា។
បើជួបបណ្ឌិតពិតបានស្តាប់ធម៌ ប្រុងស្តាប់ដោយល្អនាំកើតសទ្ធា
ជឿហេតុនៃផលបានដល់បញ្ញា ជីវិតថ្លៃថ្លាឥតអាប់រស្មី។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ២១៩)
No comments:
Post a Comment