EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៤១- ជីវិតអ្នកផ្សារ - Vay Socheat

Header Ads

Friday, September 27, 2013

៤១- ជីវិតអ្នកផ្សារ

ជីវិតអ្នកក្រុងលង់ក្នុងចំណង់                 ប្រឹងប្រែងផ្ចិតផ្ចង់ធ្វើការរកស៊ី

ប្រឹងបង្អួតខ្លួនតាមតួនាទី                       កម្មករសែងលីក៏អ្នកក្រុងដែរ។

ជាតិកសិករលំអជនបទ                        ពុះពារនឿយហត់ធ្វើចម្ការស្រែ

ធ្វើបុណ្យឱ្យទានមានសីលផងដែរ           ផុតរដូវស្រែទៅវត្តនឹងគេ ។

ជីវិតអ្នកផ្សារហ៊ឺហាវីវក់                         ខ្វល់ខ្វាយទិញលក់គ្មានពេលទំនេរ

បុណ្យទានមានខ្លះតែសីលគ្មានទេ          ដ្បិតចង់កោរគេពោលពាក្យពុំពិត។

រឿងរ៉ាវមនុស្សសត្វវិបត្តិអួអាប់               កើតហើយតែងស្លាប់ជាច្បាប់ជីវិត

ត្រូវកុំប្រមាទគប្បីរិះគិត                        យកសីលជាមិត្តនោះពិតប្រសើរ។

អ្នកក្រុងក៏ស្លាប់អ្នកស្រែក៏ស្លាប់              ត្រូវតែប្រញាប់ឆាប់រកផ្លូវដើរ

ប្រយ័ត្នមាសប្រាក់ដាក់បញ្ជាប្រើ             វាវាយបណ្តើរសរសើរចំណេញ ។

ដោយឧបាសក គុយ  សុធន

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.