អ្វីៗចេះតែកន្លងផុតទៅ រឿងរ៉ាវអាស្រូវកើតជាបន្ត
ត្រកូលធ្លាប់មានអាចក្លាយជាក្រ អ្នកខូចអ្នកល្អស្លាប់ទាល់តែអស់។
អ្នកធ្លាប់ស្រឡាញ់ស្លាប់ឥតរើសមុខ ទាំងម្តាយឪពុកស្លាប់សែនស្រណោះ
ជីវិតសូន្យទៅនៅសល់តែឈ្មោះ ដូច្នេះអ្នករស់ត្រូវមេត្តាគ្នា។
ចិត្តអើយអើយចិត្តចូរចងចាំចុះ ខឹងខូចខឹងខុសខាតគ្រប់វេលា
ពេលខឹងម្តងៗស្ទើរឈឺស្ទើរជា ខឹងនាំគ្រាំគ្រាដុតតែចិត្តឯង។
ជនអ្នកមានសីលមានចិត្តល្អថ្លា ជនមានបញ្ញាចេះគិតកោតក្រែង
បើខឹងម្តងៗឈឺតែខ្លួនឯង ខឹងនាំចំបែងគួរពិចារណា ។
ដោយឧបាសក គុយ សុធន
(សៀវភៅព្រះពុទ្ធភាសិត ៤៣ គាថា ទំព័រ៤៤)
No comments:
Post a Comment