មានតិចប្រើតិចឥតភ្លេចសំចៃ មានច្រើនធ្លាប់ដៃសាបប្រៃលែងគិត
ពេលមានទ្រព្យច្រើនចម្រើនម៉ាកមិត្ត ភ្នែកមើលឃើញពិតតែគិតមិនត្រូវ។
ទូកធំក្តោងធំមានភ្នំមានល្បាក់ ច្រាំងជ្រោះទឹកធ្លាក់មានរាក់មានជ្រៅ
មានអ្នកដំណើរទើបកើតជាផ្លូវ ពន្លឺចាំងត្រូវទើបកើតស្រមោល។
សេចក្តីហួងហែងតែងនាំកង្វល់ របស់សំណល់សេសសល់ទើបចោល
ក្រែងទៅមិនដល់វាយគោបំបោល របើកទ្វារក្រោលទើបគោវាចេញ។
មានរូបមានទុក្ខគ្មានសុខឥតដឹង ម្លឹងហើយមុខរឹងប្រឹងរកចំណេញកើត
មានតែខ្លួនហើយស្លាប់ទៅវិញ តើផលចំណេញនោះនៅត្រង់ណា។
អ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិ ជួបហើយតែងឃ្លាតជារឿងធម្មតា
អ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិ ជួបហើយតែងឃ្លាតជារឿងធម្មតា
បើជួបសប្បាយព្រាត់តែងខ្លោចផ្សា ពាក្យអនិច្ចាប្រែថាមិនទៀង។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤១)
No comments:
Post a Comment