ឈើដែលពុកផុយអណ្តែតតាមទឹក វិលវល់ល្ងាចព្រឹកក្នុងទឹកកខ្វក់
ប្រសើរជាងមនុស្សនិយាយកុហក មាយាក្និកក្នក់មុខទ្វារអវីចី។
និយាយលលេងទម្លាប់អាក្រក់ និយាយកុហកខូចអស់សេចក្តី
និយាយខោកគោះគ្រោះព្រោះសម្តី អាប់ឱនរស្មីសម្តីរងកម្ម ។
សេចក្តីព្យាយាមនិងចិត្តអំណត់ ជាគ្រូបង្ហាត់ឱ្យយើងចំណាំ
បើមិនសាងល្អជាប់ជាប្រចាំ រស់រាប់រយឆ្នាំក៏ឥតមានន័យ។
គ្រាន់តែពាក្យពិតរក្សាពុំបាន តើឱ្យសន្តានសង្ឃឹមលើអ្វី
ឬអាងចាស់ស្លាប់ចាប់កំណើតថ្មី ចុះស្លាប់ក្មេងវ័យនោះអាងអ្វីដែរ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ៨៧និង ទំព័រ ១៦០)
No comments:
Post a Comment