EditText.setFocusable(false); EditText.setFocusableInTouchMode(false); ១៩- សាមគ្គីរឹងមាំសមនឹងឈ្មោះល្អ - Vay Socheat

Header Ads

Friday, September 27, 2013

១៩- សាមគ្គីរឹងមាំសមនឹងឈ្មោះល្អ

សត្វគោមាឌតូចតែមានអំណត់              ក្របីធំធាត់តែចាញ់កំដៅ

សត្វរុយវារោមព្រោះមានដំបៅ         គេស្គាល់ក្រយៅព្រោះឃើញមារយាទ។


សត្វសេះឥតស្នែងរាងខែងសមរម្យ         ក្របីស្នែងធំរាងសមនឹងមាឌ


រស់ក្នុងសង្គមសមនឹងមានញាតិ             ផ្ទះមិនចង្អៀតសមម្ចាស់ចិត្តល្អ។


ជនខ្វះអំណត់សមនឹងអត់សីល              រីជនខូចខិលសមមិនស្គាល់ធម៌


បុគ្គលបួសប្លមសមអត់ចីវរ                    ចិត្តនៅញាប់ញ័រសមនឹងចង់ធំ។


តាបសសង្រួមសមនឹងខន្តី                     សច្ចំក្នុងព្រៃសមសីលឧត្តម


បើចិត្តនៅអៀនរៀនធ្វើឱ្យសម                សាមគ្គីរឹងមាំសមឈ្មោះប្រពៃ។


ការងារឧត្តមសមនឹងចំណេះ                 ខំរៀនទើបចេះសមមានតម្លៃ


សង្រួមបានល្អសមធម៌វិន័យ                  សីលទានល្អក្រៃសមសទ្ធាមាំ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៤៥)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.