ក្នុងសង្សារវដ្តកំណត់ពុំបាន បាបកម្មរុញច្រានពុំមានល្ហែល្ហើយ
នរកតិរច្ឆានធ្លាប់បានកើតហើយ តែពុំរាងឡើយគួរឱ្យអនិច្ចា។
ជនណាសេពសោយសុរាមេរយ មានទោសមានភ័យប្រាំមួយប្រការ
ទីមួយវិនាសទ្រព្យក្នុងគ្រួសារ ទីពីរហ៊ឺហាបង្កជម្លោះ ។
ទីបីនាំកើតរោគាក្នុងខ្លួន ប្រការទីបួននាំឱ្យខូចឈ្មោះ
ទីប្រាំបង្ហាញកេរ្តិ៍ខ្មាសទាំងរស់ ប្រាំមួយគឺគ្រោះបាត់បង់បញ្ញា។
ទោសប្រាំមួយយ៉ាងនេះព្រោះស្រវឹង ខូចខាតខុសខឹងខ្មាសក្មេងសាលា
ស្មារតីចុះខ្សោយលែងយកជាការ ក្មេងឱ្យងារថាអ្នកស្រវាស្រឹង។
ដោយឧបាសក គុយ សុធន
No comments:
Post a Comment