EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៣១- គ្មានអ្វីក្រៅពីលោភៈ - Vay Socheat

Header Ads

Friday, September 27, 2013

៣១- គ្មានអ្វីក្រៅពីលោភៈ

ឈើម្លប់ត្រជាក់ទាក់អ្នកដំណើរ      គ្រូល្អប្រសើរទាក់អ្នកសិក្សា

បៀវត្សយសស័ក្តិទាក់អ្នករាជការ    លោភៈតណ្ហាទាក់ជនប្រុសស្រី។

ពុំមានកំលោះគួរឱ្យស្នេហា            ពុំមានកញ្ញាគួរឱ្យបេតី

ពុំមានការព្រាត់គួរឱ្យអាល័យ        ពុំមានទ្រព្យអ្វីគួរឱ្យប្រាថ្នា។

ពុំមានអ្នកខុសគួរឱ្យថ្នាំងថ្នាក់         ពុំមានយសស័ក្តិគួរឱ្យហ៊ឺហា

ពុំមានអ្វីឆ្ងាញ់គួរចង់ពិសា             ពុំមានជនណាគួរឱ្យខឹងស្អប់។

នេះគឺជីវិតពិតប្រចាំថ្ងៃ                  រោគរីងរ៉ាំរ៉ៃកិលេសរុំជាប់
 
ទើសចិត្តខឹងតឺងដំឡើងការស្អប់      ជួបលាភចិត្តគាប់បង់ទ្រព្យចិត្តសោក។
 
នេះហើយលោភៈអន្ទាក់តណ្ហា       នាំឱ្យខ្លោចផ្សាចិន្តាស្មោកគ្រោក

ប្រាថ្នាបច្ចុប្បន្នភ្លេចបរលោក          ចង់ឆ្លងដល់គោកភ្លេចទូកអរិយមគ្គ។

ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៥៧)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.