បានមកស្រុកព្រះសប្បាយណាស់ ទាំងក្មេងទាំងចាស់គួរជ្រះថ្លា
ព្រោះតែព្រះគុណបុណ្យបារមី នៃព្រះជិនស្រីប្រោសរៀបចំ
សម្តែងព្រះធម៌ដ៏ឧត្តម ដឹកនាំសត្វលោកឱ្យផុតភ័យ។
ទោះជាបាត់អង្គព្រះទ្រង់ញាណ ស្តេចទ្រង់និព្វានទៅហើយក្តី
សល់តែព្រះស្តូបព្រះចេតិយ យើងខ្ញុំប្រុសស្រីសូមវន្ទា។
សូមថ្វាយបង្គំព្រះពុទ្ធស្ថាន ដែលមានប៉ុន្មានឋាននានា
លង្កានេប៉ាល់ទាំងឥណ្ឌា យកជាពំនឹងពឹងតទៅ។
បានជាអារម្មណ៍ជាប់ក្នុងចិត្ត ជាគតិនិមិត្តដិតជាប់នៅ
ហែហមថ្នមចិត្តជាប់តាមផ្លូវ ក្នុងដំណើរទៅព្រះនិព្វាន។
ដោយឧបាសក គុយសុធន
(សៀវភៅជំនួយសតិភាគទី ១៤, ទំព័រ៣១៩)
No comments:
Post a Comment