កាលពីស្រុកយើងឡើងសម្បុរខ្មៅ ប្រាជ្ញក្លាយជាខ្លៅដំបៅសង្គម
សាសនារលត់ជាតិត្រូវរលំ រាស្ត្ររងទុក្ខធំស្លាប់អស់រាប់លាន។
ឥឡូវស្រុកព្រះវិនាសធម៌អាថ ព្រះពុទ្ធសាសនាស្ទើរតែរកគ្មាន
កិលេសរុំពទ្ធកម្សត់ស្រេកឃ្លាន ប្រជារយលានគ្មានព្រះវិន័យ។
សាសនាផ្សេងៗមានច្រើនអនេក គោរពពស់វែកគោរពសត្វព្រៃ
ងូតទឹកលាងបាបឱ្យជ្រះចង្រៃ អាំងភ្លើងហាលថ្ងៃឱ្យស្ងួតកិលេស។
ព្រះម៉ែទេវីរៀបគ្រប់កន្លែង គោរពកោតក្រែងជាព្រះពិសេស
រៀបចំពិធីឥតហ៊ានប្រហែស កូនចៅចាំចេះតពីម៉ែឪ ។
អចេលក៍បួសស្រាតអាក្រាតឥតខ្មាស គេគោរពណាស់រហូតឥឡូវ
តើធម៌វិន័យលៃដូចម្តេចទៅ រឿងរ៉ាវអាស្រូវកើតជាបន្ត។
រឿងនេះគួរឱ្យសង្វេគក្រៃលែង ទាំងចាស់ទាំងក្មេងសទ្ធាទ័លក្រ
រៀនសូត្រពូកែតែខ្វះព្រះធម៌ ជ្រុលហួសផ្លូវល្អធ្លាក់ចូលអបាយ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ៨)
No comments:
Post a Comment