អ្នកដែលប្រមាទកាលពេលដំបូង ក្រោយកែប្រែយោងពុំនៅកន្តើយ
ដោយមិនប្រមាទមិនប្រហែសឡើយ ឈោងឈានរកត្រើយលះគ្រឿងស្មោកគ្រោក។
គឺជននោះហើយព្រមដោយតម្រិះ តែងធ្វើលោកនេះឱ្យភ្លឺពន្លក
ប្រៀបដូចព្រះចន្ទផុតពីពពក ចាំងបំភ្លឺលោកឱ្យភ្លឺចិញ្ចែង។
ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់ ខិតខំលះបង់មានះខ្លួនឯង
ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង បុគ្គលនោះឯងរមែងថ្កើងថ្កាន។
រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន
ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣២)
No comments:
Post a Comment