EditText.setFocusable(false); EditText.setFocusableInTouchMode(false); ១៤- អាក្រក់ព្រោះល្អ - Vay Socheat

Header Ads

Friday, September 27, 2013

១៤- អាក្រក់ព្រោះល្អ

ដើមឈើល្អស្រស់ព្រោះត្រួយនិងស្លឹក      ពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់

ឈើដែលផ្លែច្រើនច្រើនបង់សម្រស់         គេបេះផ្លែអស់នៅសល់តែមែក។

ដំរីមាឌធំសាច់ដុំទ្រលុក                        ស្លាប់ព្រោះតែភ្លុកនាំទុក្ខសង្វេគ

សត្វខ្លាអង់អាចកាចខ្លាំងអនេក              ស្លាប់ព្រោះតែស្បែកល្អឯកគួរគាប់។

អ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃ្លាន      ចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រព្យ

បំណាច់នឹងក្រឱ្យល្អញាតិរាប់                បំណាច់មានទ្រព្យឱ្យជាប់សីលទាន។

សម្បត្តិលោកិយប្រពៃគួរគាប់                 ឯអរិយទ្រព្យរកអ្វីដូចគ្មាន
 
ជនណាបានហើយស្បើយទុក្ខស្រាកឃ្លាន     គួរកុំបំពានដោយគ្មានមេត្តា។
 
ទ្រព្យបានដោយធម៌លំអជីវិត                 ម្ចាស់មានគំនិតគិតដោយបញ្ញា

ធ្វើបុណ្យដាក់ទានមានសីលល្អថ្លា           គង់ដល់ប្រាថ្នាគឺព្រះនិព្វាន។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៤០)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.