បើចង់បានទឹកកុំលុបប្រឡាយ បើចង់សប្បាយកុំធ្វេសប្រហែស
បើចង់ទុំល្អកុំបន្ទាន់បេះ បើចង់យកចេះកុំរហ័សខឹង ។
បើចង់រាប់អានកុំចេញចូលញាប់ បើចង់បញ្ចប់កុំធ្វើពាក្យប្តឹង
ចង់បានអំណោយកុំឱ្យមាត់រឹង ចង់បានដំណឹងកុំនិយាយកាត់។
បើចង់ជំនួញកុំជួញប្រដេញ បើចង់ចំណេញកុំកេងបំបាត់
ចង់ធ្វើប្រធានកុំហ៊ានតែមាត់ ចង់លាក់ឱ្យស្ងាត់កុំមាត់រអិល។
បើចង់បានល្អកុំភ្លេចបុណ្យទាន បើចង់បានមានកុំភ្លេចទានសីល
បើចង់ផុតទុក្ខកុំពុតខូចខិល បើចង់ជាប់សីលកុំភ្លេចសង្រួម។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៤)
No comments:
Post a Comment