ល្អាងភ្នំជុំសព្វឥតស្ងប់ព្រះពាយ សមុទ្រទាំងឡាយឥតស្ងប់រលក
មេឃមិនស្រឡះឥតខ្វះពពក មាសសុទ្ធមិនយកទៅរកដុំថ្ម។
សាបពូជមិនដុះបន្ទោសតែគ្រាប់ ជាងផ្សារមិនជាប់បន្ទោសសំណ
ស្រមោចរោមនំទៅបន្ទោសស្ករ ដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយ។
បើចិត្តក្រោធខឹងនឹងបុគ្គលណា មិនត្រូវប្រហារព្យាបាទគេឡើយ
គឺត្រូវសម្លាប់ក្តីក្រោធនោះហើយ សន្តានបានស្បើយល្ហើយដេកជាសុខ។
អ្នកឈ្នះរមែងមានពៀរវេរា អ្នកចាញ់គ្រាំគ្រារមែងរងទុក្ខ
អ្នកឥតក្រោធខឹងរមែងបានសុខ ចិត្តស្រួលស្រណុកព្រោះឥតសត្រូវ។
ពៀរពុំដែលស្ងប់ដោយការចងពៀរ អ្នកបៀតបៀនគ្នារមែងអាស្រូវ
អ្នកមានមេត្តាចិត្តឥតឃោរឃៅ ពិតដើរចំផ្លូវព្រះអរិយៈ ។
ដោយឧបាសក គុយសុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៤)
No comments:
Post a Comment