EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៩៧- ទ្រង់ប្រសូត - Vay Socheat

Header Ads

Friday, September 27, 2013

៩៧- ទ្រង់ប្រសូត

កាលព្រះសិទ្ធត្ថអម្ចាស់ថ្លៃ                ស្តេចចុះចាប់ផ្ទៃនៃព្រះមហា

មាយាទេវីពុទ្ធមាតា                             នៅឆ្នាំរកាពេញបូណ៌មី។

នាខែអាសាឍថ្ងៃព្រហស្បតិ៍             ជារាជឱរសនៃព្រះស្រី

សុទ្ធោទនៈរាជម្ចាស់ផែនដី                កបិលពស្តុបុរីរាជសីមា។

ស្តេចទ្រង់ប្រសូតចេញចាកផ្ទៃ     មាតានៅថ្ងៃសុក្រថ្លៃថ្លា

នាពេញបូណ៌មីវិសាខា                    ឆ្នាំចនោះណាមានសួស្តី ។

នៅពេលដែលព្រះវរមាតា               យាត្រាចេញពីរាជបុរី

កបិលពស្តុទៅដើម្បី                            បង្គំព្រះបិតាមាតា។

នៅទេវទហៈរាជធានី                           ដល់លុម្ពិនីវន័ថ្លៃថ្លា

ទ្រង់ជ្រកក្រោមម្លប់សាលព្រឹក្សា     ទិវាត្រង់ជាក់ទ្រង់ឈឺផ្ទៃ។

ទ្រង់ឈរតោងមែកព្រឹក្សាសាល      អយ្យបុត្តត្រកាលឆោមប្រពៃ

ប្រសូតចាកគភ៌រួសរាន់វៃ                  វិស័យអ្នកទេសន៍ចាកធម្មា។

ប្រសូតភ្លាមឈរដើរឈោងឈាន   ប្រាំពីរជំហានព្រះបាទា

ទ្រង់បានបន្លឺព្រះវាចា                       ថាយើងនេះណាជាចម្បង។

លើលោកទាំងបីឥតនរណា             ផ្ទឹមស្មើអាត្មាយើងជាម្តង

ជាតិនេះជាជាតិបំផុតហោង             យើងនឹងចម្លងសត្វទាំងឡាយ។

ឱ្យឆ្លងដល់ទីដ៏ក្សេមក្សាន្ត                 ដោយធម្មយានអត្ថបរិយាយ

ឱ្យឆ្លងដល់ត្រើយនិព្វាននាយ          សូន្យឆ្ងាយចាកទុក្ខសុខមហិមា។

ទីទ្រង់ប្រសូតនោះព្រះបាទ              អសោកនាថស្តេចឥណ្ឌា

ទ្រង់សាងគោលថ្មល្អសោភា             មួយជាអនុស្សាវរីយ៍។

ខ្ញុំសូមក្រាបថ្វាយបង្គំស្មោះ               ចំពោះអង្គព្រះមហាមុនី

ស្តេចទ្រង់ប្រសូតនៅត្រង់ទី               សួនលុម្ពិនីដោយសទ្ធា។

សូមសុខសួស្តីជយមង្គល                 ចូលដល់ខ្ញុំនិងអ្នករាល់គ្នា


  ដែលបានសូធ្យស្តាប់សព្វពណ៌នា     ពុទ្ធប្បវត្តិនេះកុំបីខានឡើយ។


-កំណាព្យនេះខ្ញុំព្រះករុណាខ្ញុំបាទ គុយសុធន បានចេះចាំមាត់

តាំងពីព..២៥២៣(ពេលចេញពីសម័យប៉ុល ពត ឆ្នាំ ១៩៧៩)។​
មិនដឹងថាជាស្នាដៃរបស់អ្នកនិពន្ធណាទេក្រោយមកខ្ញុំភ្លេចខ្លះខ្ញុំ

ខំព្យាយាមរកកំណាព្យនេះវិញតែរកមិនជួបសោះខ្ញុំក៏បន្ថែមពាក្យ

ដែលភ្លេចដោយពាក្យខ្លួនឯងដូច្នេះបើមានខុសពីកំណាព្យដើម

សូមលោកអ្នកនិពន្ធមេត្តាអភ័យទោសដល់ខ្ញុំព្រះករុណា 
ខ្ញុំបាទដោយអនុគ្រោះផងចុះ។


សៀវភៅជំនួយសតិភាគទី ១៤ទំព័រ២៨១)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.