លោកចៅហ្វាយធំមានខ្ញុំបម្រើ បង្គាប់ប្រាប់ប្រើបម្រើកិច្ចការ
ទាស់តែចៅហ្វាយជាខ្ញុំតណ្ហា កិលេសត្រួតត្រាទ្រូងតឹងស្ទើរប្រេះ។
ចង់រត់ទៅណាក៏មិនសុខដែរ គឺលុះត្រាតែរត់ពីកិលេស
ទោះមានឬក្រក៏កុំប្រហែស ដ្បិតអីលោកនេះក្រោមអំណាចកម្ម។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ១៩៦)
No comments:
Post a Comment