អាកាសពុំឆ្អែតទៅដោយព្រះពាយ សមុទ្រទាំងឡាយពុំឆ្អែតដោយទឹក
ចិត្តអ្នកជាម្តាយពុំឆ្អែតក្តីនឹក គិតកូនល្ងាចព្រឹកដោយក្តីមេត្តា។
ភ្លើងពុំដែលឆ្អែតទៅដោយឈើងាប់ លោភៈពុំស្កប់ដោយក្តីប្រាថ្នា
កិលេសពុំឆ្អែតដោយកាមតណ្ហា មានរូបសង្ហាពុំផុតជរា ។
តើឧបាទានណាមិនប្រកាន់ តើបញ្ចក្ខន្ធណាគ្មានរោគា
តើអារម្មណ៍ណាដែលគ្មានវេទនា កាយចិត្តគ្រាំគ្រាលោកណាគ្មានទុក្ខ។
ដោយសុខតិចតួចលួចលួងចិត្តកាយ ហាក់ដូចសប្បាយមោហៈបាំងមុខ
សប្បាយភ្លេចខ្លួននៅក្នុងកងទុក្ខ ខំស្វែងរកសុខនៅក្នុងភពកម្ម។
រកម្លប់ត្រជាក់កណ្តាលវាលក្តៅ យកទឹកស្រោចស្មៅរកផលដំណាំ
គ្រាប់ល្អមិនសាបពូជល្អមិនដាំ ឥតជឿផលកម្មរង់ចាំព្រះជួយ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣)
No comments:
Post a Comment