កើតជាសត្វឆ្កែតែមានបុណ្យចាស់ នាំឱ្យឆ្កែនោះមានម្ចាស់ស្រឡាញ់
កន្លែងនៅស្អាតចំណីឆ្ងាញ់ៗ សម្បូរសាច់ខ្លាញ់សុខជាងមនុស្សខ្លះ។
កើតមកជាមនុស្សបុណ្យស្ទើរតែគ្មាន ក្រខ្សត់អត់ឃ្លានលំបាកក្រៃណាស់
រងទុក្ខជាងសត្វដែលមានបុណ្យខ្លះ កើតមកជួបម្ចាស់អ្នកមានចិត្តធម៌។
តែទោះយ៉ាងណាជាតិមនុស្សឧត្តម ព្រោះអាចសន្សំសីលទានបន្ត
តិរច្ឆានពុំអាចសាងអំពើល្អ បើមនុស្សឥតធម៌អន់ជាងសត្វហើយ។
ដោយឧបាសក គុយ សុធន
(សៀវភៅពរ ៤ ប្រការ ទំព័រ ២០៤)
No comments:
Post a Comment