សុជីវធម៌តែងលំអមនុស្ស គ្រប់ជនស្រីប្រុសដែលកាន់រក្សា
ទោះមានឬក្រធំតូចយ៉ាងណា បានកាន់រក្សាថ្លៃថ្លាឧត្តម។
អំពើឆ្គាំឆ្គងគន្លងមិនល្អ សុជីវធម៌ជាអ្នករៀបចំ
ដកចោលអំពើណាដែលពុំសម រើសស្រង់សន្សំទុកអំពើល្អ។
ចេះខ្មាសខ្លួនឯងក្រែងអ្នកដទៃ ចេះលកចេះលៃវិន័យឬធម៌
រស់សមជាមនុស្សខ្ពង់ខ្ពស់បវរ បើមនុស្សឥតធម៌ស្មើនឹងតិរច្ឆាន។
ដោយឧបាសក គុយ សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ២៧)
No comments:
Post a Comment