អ្នកមានកំហុសធ្វើអ្វីក៏ភ័យ អ្នកមានវិន័យធ្វើអ្វីក៏សម
អ្នកមានសម្បត្តិជួនទុក្ខក្រៀមក្រំ អ្នកល្អឧត្តមគឺមានបញ្ញា ។
ទោះមានឬក្រឥតអង្វរចិត្ត សាងតែសុចរិតឥតចោលមេត្តា
គោរពស្រឡាញ់ជនគ្រប់អាត្មា ជួយទុក្ខធុរៈគ្នាគ្រប់គ្រាអាសន្ន។
បើឃើញគេល្អជួយអរដោយស្មោះ ឃើញគេខុសទាស់ប្រាប់ឥតបំភាន់
ជួយជាយោបល់ដូចផ្តល់រង្វាន់ ឥតគិតគ្នេរគ្នាន់ទាន់ខុសនៅស្រាល។
សេពគប់នឹងធម៌ល្អបវរពិត សេពគប់បណ្ឌិតពិតល្អគ្រប់កាល
សេពគប់ជនពាលៗតែងអុជអាល រឿងតូចខុសស្រាលរាលដាលធំបាន។
សេពគប់ជនពាលៗតែងអុជអាល រឿងតូចខុសស្រាលរាលដាលធំបាន។
ប្រព្រឹត្តឥតយល់ផលអ្នកដទៃ នឿយហត់រាល់ថ្ងៃអាស្រ័យចង់មាន
បុណ្យបាបឥតគិតប្រព្រឹត្តបំពាន រឿងសីលបុណ្យទានឥតមានសទ្ធា។
អ្នកមានបញ្ញាមេត្តាជានិច្ច ទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លា
ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា សុខគ្រប់ប្រការរហូតនិព្វាន។
ដោយឧបាសក គុយសុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៤)
No comments:
Post a Comment