EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៦៧- ព្រះធម៌ជាស្ពាន - Vay Socheat

Header Ads

Friday, September 27, 2013

៦៧- ព្រះធម៌ជាស្ពាន

គេងគិតរាល់ថ្ងៃស្រមៃចង់បាន                ក្នុងចិត្តគិតស្មានថាបានដូចប៉ង

តែក្តីប្រាថ្នានិងគោលបំណង                  ជាខ្សែដែលចងសត្វលោកគ្រប់គ្នា។


សូមជនអ្នកអានបានសុខប្រពៃ               រួចផុតទុក្ខភ័យចង្រៃនានា


ទ្រព្យពុំប្រសើរស្មើនឹងសទ្ធា                    រសព្រះធម្មាឈ្នះរសអ្វីៗ ។


សូមកុំកើតជាអ្នកសទ្ធាក្រ                      ឥតចេះអក្សរឥតធម៌វិន័យ


ជីវិតនៅរស់បាត់អស់ស្មារតី                   មានទ្រព្យច្រើនក្តីក៏ឥតខ្លឹមសារ។


សូមសាធុជនធ្ងន់ក្នុងទានសីល               ជម្រះមន្ទិលចម្រើនមេត្តា


សូមកុំមាក់ងាយព្រះពុទ្ធសាសនា            ព្រោះតែដោយសារកំហុសអ្នកកាន់។


ដោយឧបាសក គុយ   សុធន


(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ២២០)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.