EditText.setFocusable(false); EditText.setFocusableInTouchMode(false); 2018 - Vay Socheat

Header Ads

Monday, March 5, 2018

កត្តាដែលនឹងជួយឱ្យអ្នកជោគជ័យ ក្នុងការជួញដូររូបិយប័ណ្ណអន្តរជាតិ?



  • ចំណេះដឹង
យោងតាមការសិក្សាស្រាវជ្រាវអំពីForexរបស់ខ្ញុំកន្លងមក ថ្វីត្បិតតែវានៅមានកម្រិតក៏ពិតមែន តែខ្ញុំសង្កេតឃើញថា សម្រាប់ឯកសារនានាពាក់ព័ន្ធនឹងការសិក្សាទៅលើការជួញដូររូបិយប័ណ្ណបរទេសនេះ គឺមានយ៉ាងសម្បូរបែប ហើយថែមទាំងមាននូវគណនីជួញដូរសម្រាប់អនុវត្តន៍ដែលហៅថា Demo Account សម្រាប់រៀន និងអនុវត្តន៍ដោយឥតកំណត់រយៈពេលទៀតផង។ នេះជាលក្ខណៈដ៏វិសេសមួយដែលប្រភេទពាណិជ្ជកម្មមួយនេះបានផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនវិនិយោគិន ឬអតិថិជនរបស់ខ្លួន។ 
ជាការពិតណាស់ រាល់ការវិនិយោគនានារមែងត្រូវការចំណាយនូវដើមទុនសម្រាប់ទាញយកនូវផលចំណេញត្រឡប់មកវិញ ហើយវាក៏កាន់តែពិតណាស់ទៅទៀតដែលលោកអ្នកត្រូវតែវិនិយោគទៅលើចំណេះដឹងជាមុនសិនមុននឹងឈានដល់ការវិនិយោគនូវទឹកប្រាក់សម្រាប់អាជីវកម្ម ឬពាណិជ្ជកម្មរបស់អស់លោកអ្នក។ ក៏ប៉ុន្តែប្រាកដជាមិនមែនរាល់ការវិនិយោគទាំងឡាយសុទ្ធសឹងតែផ្តល់នូវការសាកល្បងដោយមិនអស់ប្រាក់ដូចទៅនឹងការសាកល្បងឬរៀនពីការជួញដូរនូវរូបិយប័ណ្ណបរទេស(Forex)នេះនោះទេ។   ហេតុដូច្នេះលោកអ្នកគប្បីប្រើពេលវេលាខ្លះដើម្បីសិក្សានិងក្រេបយកចំណេះដឹងផ្សេងៗទាក់ទិននឹង Forex ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន មុននឹងប្រើប្រាស់នូវទឹកប្រាក់ជាដើមទុនដើម្បីវិនិយោគនៅក្នុងទីផ្សារ Forex។ 
ខាងក្រោមនេះជាចំណុចគោលមួយចំនួនដែលលោកអ្នកគប្បីសិក្សាៈ
1. តើ Forex ជាអ្វី?
2. ហេតុអ្វីបានជាគេឬអ្នកជួញដូរនូវរូបិយប័ណ្ណបរទេសនេះ? 
3. តើនរណាខ្លះដែលចូលរួមចំណែកក្នុងទីផ្សារជួញដូររូបិយប័ណ្ណបរទេសនេះ? 
4. តើកត្តាអ្វីខ្លះដែលនាំឱ្យមានបម្រែបម្រួលថ្លៃក្នុងទីផ្សារ Forex?
5. លក្ខខ័ណ្ឌផ្សេងៗនៃការជួញដូរនូវរូបិយប័ណ្ណបរទេស
6. ពាក្យគន្លឹះទាំងឡាយដែលប្រើប្រាស់ក្នុងការជួញដូរ Forex 
7. កម្រិតនៃហានិភ័យ និងវិធីសាស្ត្រក្នុងការកំណត់នូវហានិភ័យសម្រាប់ការជួញដូរនូវរូបិយប័ណ្ណបរទេស
8. បច្ចេកទេសក្នុងការវាស់វែងនូវចំណុចដែលនឹងមានលទ្ធភាពផ្តល់ផលចំណេញច្រើនជាងកម្រិតនៃហានិភ័យ
9. រួមទាំងចំណុចនានាជាច្រើនទៀត....
  • បទពិសោធន៍
ថ្វីត្បិតតែចំណេះដឹងគឺជារឿងសំខាន់មែនពិត តែប្រសិនបើអ្នកមិនយកនូវចំណេះដឹងរបស់អ្នកទៅអនុវត្តដើម្បីសិក្សា ហើយស្វែងរកនូវចំណុចខ្លាំងនិងចំណុចខ្សោយទេនោះ អ្នកប្រាកដជានឹងត្រូវដើរជាន់ដានចាស់ដដែលៗហើយក៏ពុំអាចជោគជ័យនៅក្នុងវិស័យ Forex នេះបានដែរ។ ក្នុងការដកបទពិសោធន៍នេះ អ្នកអាចនឹងត្រូវប្រើពេលវេលាយូរគួរសមដើម្បីស្វែករកនូវចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់យុទ្ធសាស្ត្រជួញដូររបស់លោកអ្នក ឬថែមទាំងអាចនឹងត្រូវខាតបង់នូវដើមទុនខ្លះៗផងដែរ។ ក្នុងចំណុចនេះ អាចថាក្នុងនាមខ្ញុំជារៀមច្បងដែលបានចាប់ផ្តើមនៅក្នុងវិស័យនេះមុន សូមជូនជាយោបល់ខ្លះសម្រាប់បងប្អូនដែលទើបនឹងចាប់ផ្តើម សូមបងប្អូនប្រើដើមទុនតិចតួចតាមដែលអាចធ្វើទៅបាន ហើយស្របទៅតាមលទ្ធភាពរបស់ខ្លួន ចៀសវាងការខ្ចីទុន ឬចងការប្រាក់ផ្សេងៗ មកវិនិយោគក្នុងវិស័យ Forex ឱ្យសោះ។ ថ្វីត្បិតតែខ្ញុំជឿជាក់ថា វាជាផ្លូវមួយដែលអាចឱ្យអ្នកទាំងឡាយដែលចាប់ផ្តើមជាមួយវាអាចមានសេរីភាពផ្នែកហិរញ្ញវត្ថុក៏ពិតមែន តែប្រាកដជាមិនមែនអ្នកទាំងឡាយដែលបានចាប់ផ្តើមនោះនឹងជោគជ័យនោះទេ។   ក្នុងចំណោម១០០នាក់ដែលបានចាប់ផ្តើម អាចមានយ៉ាងច្រើនបំផុតម្នាក់ប៉ុណ្ណោះដែលនឹងជោគជ័យ ហើយម្នាក់ត្រូវតែជាមនុស្សដែលមាននូវកម្រិតចំណេះដឹង និងបទពិសោធន៍អំពី Forex ខ្ពស់នេះឯង។ 
សរុបមក នៅក្នុងចំណុចនៃបទពិសោធន៍នេះ ខ្ញុំចង់ផ្តោតសំខាន់ទៅលើការអនុវត្តជាប្រចាំទៅលើយុទ្ធសាស្ត្រជួញដូរនីមួយៗដែលលោកអ្នកបានសិក្សាកន្លងមក នោះលោកអ្នកនឹងដឹងថាពេលណាគួរប្រើយុទ្ធសាស្ត្រណាសម្រាប់ការជួញដូររបស់លោកអ្នក។
  • ភាពបទបែន
បន្ទាប់ពីលោកអ្នកបានដកបទពិសោធន៍និងដឹងនូវវិធីសាស្រ្តក្នុងការប្រើប្រាស់នូវយុទ្ធសាស្ត្រនីមួយៗក្នុងការជួញដូរហើយនោះ លោកអ្នកនឹងអាចប្រើប្រាស់វាដោយត្រឹមត្រូវ សមស្របទៅតាមស្ថានភាពទីផ្សារ ដែលវានឹងអាចសម្រួលដល់ការជួញដូររបស់លោកអ្នក ថែមទាំងអាចការពារគណនីលោកអ្នកពីហានិភ័យផ្សេងបានមួយកម្រិតផងដែរ។ 
  • ស្គាល់ និងចេះគ្រប់គ្រងនូវហានិភ័យ (Risk Management)
ការស្គាល់នូវហានិភ័យគឺជារឿងសាមញ្ញមួយដែលស្ទើរតែគ្រប់គ្នាសុទ្ធតែអាចស្គាល់បាន តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ហើយអាចគ្រប់គ្រង ឬទប់ស្កាត់ដើម្បីកុំឱ្យគណនីរបស់ពួកគេជួបនូវហានិភ័យ និងរង់ចាំឱកាសល្អដើម្បីទាញចំណេញពីទីផ្សារនោះ។ ការស្គាល់នូវហានិភ័យនៅទីនេះគឺការស្គាល់ពីឥទ្ធិពលនៃ Leverage ដែលអាចនឹងបង្កើននូវទំហំកុងត្រាក្នុងទីផ្សារច្រើនជាងទំហំទឹកប្រាក់ដែលលោកអ្នកបានវិនិយោគរហូតដល់ ១០០ដង ទៅ១,០០០ដង ដែលថ្វីត្បិតតែវាអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់លោកអ្នក តែកុំភ្លេចថា វាក៏អាចនឹងទាញឱ្យគណនីរបស់លោកអ្នកខិតទៅជិតរណ្តៅមរណៈផងដែរ។ មួយវិញទៀត លោកអ្នកក៏ចាំបាច់ត្រូវដឹងពីចំណុចណាមានហានិភ័យតិចដែលលោកអ្នកគួរចូលទិញឬលក់ ហើយចំណុចណាមានហានិភ័យខ្លាំងដែលលោកអ្នកមិនគួរចូលទិញឬលក់ផងដែរ។ 
ក្រោយពេលដែលលោកអ្នកដឹងពីទីតាំងដែលគួរចូលទិញឬលក់នៅក្នុងទីផ្សារ និងដឹងពីទំហំនៃហានិភ័យសម្រាប់ការជួញដូរនោះហើយ លោកអ្នកត្រូវប៉ាន់ប្រមាណទៅលើលទ្ធភាពដែលគណនីរបស់លោកអ្នកអាចទ្រទ្រង់បាន ក្នុងករណីទីផ្សារប្រែប្រួលខុសគោលដៅរំពឹងទុក ក្នុងរយៈពេលខ្លី ដើម្បីមានលទ្ធភាពរង់ចាំស្ថានភាពទីផ្សារប្រែប្រួលស្របតាមគោលដៅដែលបានរំពឹងទុកវិញ។ 

  • ការអត់ធ្មត់ (Emotional Management)
ជាចុងក្រោយ នៅពេលដែលលោកអ្នកបានគិតគូរដោយប្រុងប្រយ័ត្ននូវចំណុចដែលគួរចូលទិញឬលក់ក្នុងទៅផ្សាររួចហើយ លោកអ្នកត្រូវអត់ធ្មត់រង់ចាំការត្រឡប់ស្របទិសដៅដែលបានរំពឹងទុក និងព្យាយាមអត់ធ្មត់កុំចូលទិញឬលក់បន្ថែមទៀត។ ព្រោះប្រសិនបើលោកអ្នកចូលទិញឬលក់បន្ថែមដោយមិនមានការកំណត់ត្រឹមត្រូវនូវទំហំនៃការជួញដូររបស់ខ្លួនទេនោះ លោកអ្នកពិតជានឹងប្រឈមនូវហានិភ័យធំក្នុងពេលណាមួយជាក់ជាពុំខានឡើយ។ 
គួរបញ្ជាក់ផងដែរថា ក្នុងចំណុចនេះ ស្ទើរតែរាល់អ្នកធ្វើពាណិជ្ជកម្មទាំងឡាយ សុទ្ធសឹងតែពិបាកក្នុងការគ្រប់គ្រងនូវអារម្មណ៍របស់ខ្លួនឯងក្នុងការគ្រប់គ្រងទីផ្សារនេះ ហើយភាគច្រើនតែងតែចូលជួញដូរក្នុងទំហំកុងត្រាច្រើនពេកដែលនាំឱ្យមិនអាចគ្រប់គ្រងដើមទុន ឬគណនីជួញដូរបាន រហូតដល់គណនីជួញដូររបស់ពួកគេបានធ្លាក់ចូលក្នុងអន្លង់ហានិភ័យដែលស្ទើរតែពុំអាចស្រោចស្រង់បាន។ 

                                                           ដោយៈ វ៉ាយ សុជាតិ

Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Derivative Product) 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com

ហេតុអ្វីបានជាអ្នកគួរវិនិយោគលើការជួញដូររូបិយប័ណ្ណអន្តរជាតិ? Why Trade Forex?



មុននឹង​ឈានដល់ការបកស្រាយ​នូវ​សំណួរ​ខាង​លើ អ្នកគប្បី​យល់នូវពាក្យ​ ឧបករណ៍និស្សន្ទ” ជាមុនសិន។

ឧបករណ៍​និស្សន្ទ” សំដៅទៅលើឧបករណ៍ដែល​មាន​តម្លៃប្រែប្រួល​នៅពេល​អនាគត។ ដូច្នេះ ការ​ជួញដូរ​ឧបករណ៍និស្សន្ទសំដៅទៅ​លើការជួញដូរ​ទៅលើ​ឧបករណ៍​ដែល​នឹង​មាន​តម្លៃ​ប្រែប្រួល​នៅ​ពេល​អនាគត ដោយអាស្រ័យលើកិច្ច​សន្យា​នៃ​ការ​ជួញដូរ​សម្រាប់​តម្លៃ​នៃ​ទំនិញ​ជាក់​លាក់​មួយ​ចំនួន​មាន​ដូច​ជា៖ ​មាស(Gold) ត្បូង​មាន​តម្លៃ រូបិយប័ណ្ណ​អន្តរជាតិ(Currency) ប្រេង​សាំង(Oil) និង​ទំនិញ​កសិកម្ម​សំខាន់​មួយ​ចំនួន​ទៀត​ ។ល។ ការ​ជួញ​ដូរ​នេះ​គឺ​ផ្តល់​ឱកាស​ដល់​អ្នក​ទិញឬលក់ផលិតផល​ទាំង​នោះ​ដោយ​ប្រឈម​នឹង​ភាព​ប្រថុយ​ប្រថាន​នៃ​បម្រែបម្រួលតម្លៃ​អនាគត​របស់​ឧបករណ៍ទាំង​នោះ។
ដោយឡែក ចំពោះ​ Forex វាគឺជា​ចំណែក​នៃ​ឧបករណ៍ជួញដូរ​ទាំង​នោះ​ដែល​ផ្តោត​ចំពោះ​តែ​រូបិយប័ណ្ណ​នានា​តែ​ប៉ុនណោះ​។ 
សព្វថ្ងៃការជួញដូរ​ឧបករណ៍និស្សន្ទនៅលើពិភព​លោក​មាន​ការ​កើនឡើង​ជាលំដាប់​ដែល​មាន​ទំហំ​នៃ​ការ​ជួញដូរ​សរុប​ប្រហែល​៥ពាន់ ពាន់ លាន ដុល្លារ​អាមេរិក​($5,000​,​000,​000,​000)​ក្នុង​មួយថ្ងៃ ដែល​ក្នុង​នោះ​មាន​ភាគីជាច្រើន​បាន​ចូលរួម​ជួញដូរ​ក្នុង​ទីផ្សារ​មួយ​នេះ​ រួមមាន​៖ ធនាគារ អ្នកវិយោគរយៈពេលវែង-ខ្លី ក្រុមហ៊ុនសាជីវកម្ម អ្នកឆ្មក់ឱកាស(Speculators) រួមទាំង​អ្នកធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួនដោយ​ប្រើប្រាស់ដើមទុន​បន្តិចបន្តួច​ជាច្រើនទៀត។

តែ​ទោះជាមាន​អ្នករួមចំណែក​ក្នុង​ប្រតិបត្តិការ​ទីផ្សារ​ច្រើន​យ៉ាង​ណាក្តី រឿងដែល​សំខាន់​សម្រាប់អ្នកដែលមិនអាច​ខ្វះបាននោះគឺ​ទំនុកចិត្ត​ចំពោះ​ទី​ផ្សារ​មួយនេះ​។ អ្នកគប្បីរក​ឱ្យ​ឃើញ​ថា​តើ​ទីផ្សារ​មួយនេះជាទីផ្សារ​ពិភព​លោក​ពិត​ឬយ៉ាងណាតើ​វា​គួរឱ្យ​ជឿជាក់​ក្នុង​កម្រិតប៉ុណ្ណាតើអ្នក​នឹង​អាច​ទាញផលប្រយោជន៍ពីវា​បាន​មែន​ឬយ៉ាងណារួមទាំង​សំណួរនានាជាច្រើន​ទៀត​ដែល​អ្នកត្រូវ​ចោទសួរ​ខ្លួន​ឯង​ និង​ស្វែង​រកចម្លើយ​ទាំងឡាយនៃ​សំណួរទាំង​នោះតាមមធ្យោបាយនានា ដើម្បី​ផ្តល់ហេតុផលសម្រាប់​សំណួរ​ដ៏សំខាន់បំផុត​មួយ​គឺ តើ​អ្នក​គួរ​រួមចំណែក​ក្លាយជាដៃគូរ​ជួញដូរ​នៅ​ក្នុង​ទីផ្សារឧបករណ៍និស្សន្ទ(Derivative Exchange) ឬ ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) នេះឬយ៉ាងណា

ទាំងនេះជាមូលហេតុ​ដែល​ខ្ញុំ​វិនិយោគ​លើ​ការ​ជួញដូរ​ឧបករណ៍និស្សន្ទ ៖

  •  ​ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)ជាទីផ្សារចាំបាច់មួយ​ដែល​ធនាគារ​កណ្តាល និង​ធនាគារ​ទាំងឡាយ​ប្រើប្រាស់ដើម្បីរក្សាលំនឹង​សមតុល្យសាច់ប្រាក់របស់ខ្លួន​នៅពេលដែលមានបម្រែបម្រួលតម្រូវការ​និង​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​ ឬដើម្បីរក្សាលំនឹង​នៃតម្លៃរូបិយ​ប័ណ្ណ​របស់ប្រទេស​មួយ​នៅពេលដែលមាន​បម្រែបម្រួល​នូវ​អតិផរណា ឬបរិតផរណា ។ល។ ហេតុនេះវាជាទីផ្សារ​ពិត​ប្រាកដមួយ​ដែល​ពិភព​លោក​មិន​អាច​ខ្វះបាន
  • ​​ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) តែង​មានការប្រែប្រួលជានិច្ចស្ទើតែ២៤ម៉ោង​ក្នុងមួយថ្ងៃ​ និង៥ថ្ងៃ​ក្នុង​មួយសប្តាហ៍ ដែល​បម្រែបម្រួល​នេះ​នឹង​ផ្តល់លទ្ធភាព​ដល់​អ្នក​ក្នុង​ការ​កេង​យក​ផល​ចំពេញ​ពីទីផ្សារក្នុង​ពេល​ណាដែលសក្តិសមសម្រាប់​អ្នក 
  • ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) ផ្តល់ភាព​ងាយស្រួលសម្រាប់អ្នក​ដោយ​អាច​ធ្វើ​ការ​ជួញដូរ​ពី​ទីណាក៏បាន​នៅ​ទូទាំង​ពិភពលោក ដោយគ្រាន់តែ​ប្រើប្រាស់Internet,ឧបករណ៍ដែល​អាច​តម្លើង​នូវ​កម្មវិធីជួញដូរ​រូបិយប័ណ្ណ និង​កម្មវិធី​ជួញដូរ​រូបិយប័ណ្ណផ្សេងៗ ដើម្បីបញ្ជាប្រតិបត្តិការ​របស់​អ្នកបាន​យ៉ាងងាយ
  • ផ្តល់មេគុណ(Leverage)ទៅលើដើមទុន​របស់អ្នក ដែល​ផ្តល់លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់ដើមទុន​តិច តែ​អាច​ចំណេញ​ច្រើន (Leverage កាន់តែ​ធំនឹង​មានលទ្ធភាព​ផ្តល់នូវ​ផលចំណេញ​ច្រើន​ តែ​ក៏ធ្វើឱ្យអ្នកប្រឈមនូវ​ហានិភ័យ​កាន់តែខ្លាំង​ផង​ដែរ​)
  • បញ្ជាប្រតិបត្តិការទិញ-លក់ នឹង​បើក​ឬបិទប្រតិបតិ្តការភ្លាមៗអាស្រ័យ​លើ​ការ​បញ្ជា ឬការ​កំណត់​របស់​អ្នក​
  • មានកម្មវិធីប្រើប្រាស់ដើម្បី​វិភាគទីផ្សារមុននឹង​បើក​ប្រតិបត្តិការ​ទិញ-លក់(វិភាគ​ដោយប្រើបច្ចេកទេសវាស់វែង​(Technical Analysis) ឬអាស្រ័យ​លើទិន្នន័យសេដ្ឋកិច្ច​) ងាយស្រួល​ក្នុងការ​ជួញដូរ​ និង​អាច​ដឹង​នូវ​កម្រិត​នៃ​ហានិភ័យដែល​អ្នក​កំពុង​ប្រឈម​
  • អ្នក​អាច​កំណត់​នូវ​ទំហំនៃ​ហានិភ័យដែល​អ្នក​ហ៊ាន​ប្រឈម​សម្រាប់​ប្រតិបត្តិការ​ទាំង​ឡាយ​ដែល​អ្នក​ធ្វើ​ការ​ជួញដូរ​ក្នុង​ទីផ្សារ​តាមរយៈការកំណត់នូវ​ការ​ខាតបង់(Stop Loss)  ឬបញ្ជាកំពុងរង់ចាំ​ (Pending Order: Sell Stop, Buy Stop)
  • មានសូចនាករណ៍(Indicators)ដែល​គួរ​ឱ្យទុកចិត្ត​ជាច្រើន​ដែលអ្នក​អាច​ប្រើប្រាស់​បានដើម្បី​វាស់វែង​ទីផ្សារមុននឹង​បើក​ប្រតិបត្តិការ​ជួញដូរ
  • មាន​ឯកសារ​ជាច្រើនដែល​អ្នកអាចសិក្សាបង្កើន​ចំណេះដឹង និង​ទំនុកចិត្ត​លើការ​ជួញដូរ​​
  • មានគណនីសាកល្បង​(Demo Account) ដែលផ្តល់លទ្ធភាព​ឱ្យ​អ្នក​អាច​សាកល្បង​នូវ​យុទ្ធសាស្ត្រ​របស់អ្នក​ក្នុងការ​កេង​យក​ផលចំណេញ​ពីទីផ្សារ​ ហើយអ្នក​អាច​ស្វែងរកចំណុចខ្លាំង ចំណុច​ខ្សោយ​នៃ​យុទ្ធសាស្ត្ររបស់​ខ្លួន​ និង​ពង្រឹង​នូវ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្ររបស់ខ្លួន​ជានិច្ច​ដោយ​ឥតកាលកំណត់​
  • ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយប្រើប្រាស់​នូវ​ថ្លៃដើម​នៃ​ប្រតិបត្តិការ​តិចតួច តាមរយៈគំលាតថ្លៃទិញ-លក់(Spread)​ ហើយ​គំលាតថ្លៃនេះទៀតសោតស្ថិត​ក្នុង​លក្ខណៈប្រកួតប្រជែង (Competitive Spread) ពីឈ្មួញកណ្តាល ដូច្នេះ​អ្ន​កអាច​មាន​ជម្រើសច្រើន​។
  • ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយប្រើប្រាស់​នូវ​កម្មវិធីជួញដូរ​ដោយស្វ័យប្រវត្តិ(Expert Advisor or Robot Trading)
  • នឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​ជួញដូរ​ដោយ​ចម្លង​នូវ​ប្រតិបត្តិការ​របស់​នរណាម្នាក់ដែលផ្តល់លទ្ធភាព​ចំណេញ​ដល់អ្នក តាមរយៈមធ្យោបាយផ្សេងៗដូចជា៖Copy Trade, MAM, PAMM, Mirror Trade​ ...
  • ទីផ្សារ​ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាព​ឱ្យ​អ្នក​អាច​ដក-ដាក់ប្រាក់ ឬបំឡែង​ជាសាច់ប្រាក់យ៉ាងឆាប់រហ័ស​ (Most Liquidity)  តាមរយៈមធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​បាន
  • រួមទាំង​ហេតុផលនានាមួយចំនួនទៀតដែល​មិនបានរៀបរាប់...

          ជាចុងក្រោយ​ខ្ញុំបាទ​សូម​រំឭកជាថ្មី​ម្តងទៀតដើម្បីជា​យោបល់សម្រាប់អ្នក​ក្នុង​ការ​សម្រេចចិត្ត មុន​នឹង​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នេះ សូមអ្នក​តាំង​ជាសំណួរសម្រាប់​ខ្លួន​អ្នក និងព្យាយាម​រកចម្លើយ​សម្រាប់​សំណួរ​ទាំង​ឡាយ​ដែល​អ្នក​ចោទឡើង​ ដើម្បី​ផ្តល់ហេតុផលឱ្យ​អ្នកឈានជើង​ចូល​ក្នុង​វិស័យ​Forex Trading នេះ ឬយ៉ាងណាហើយ​បើ​អ្នកបានឈានជើងចូលហើយសូមធ្វើឱ្យ​ជោគតាមជំហានដែលអ្នក​បាន​រៀបចំ។ ខ្ញុំសង្ឃឹម​ថា​អ្នក​នឹងអាច​ឃើញ​ដូច​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ ហើយ​យើង​នឹង​ដើរ​ជាមួយ​គ្នាទៅកាន់គោលដៅរួម​នៃ​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​ពេល​ខាង​មុខ​។

បញ្ជាក់ៈ ការ​បកស្រាយ​ទាំង​ឡាយ​ខាងលើនេះ ជាការ​បកស្រាយ​ដោយយោង​ទៅ​លើ​ការយល់ដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំបាទ។ ខ្ញុំ​បាទ​ក៏សូម​អធ្យាស្រ័យ​នូវ​រាល់​កំហុសឆ្គងទាំងឡាយ​ដែល​កើត​ឡើង​ដោយ​អចេតនា។ សូមអរគុណ៕

                                                           ដោយៈ វ៉ាយ សុជាតិ

Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Derivative Product) 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com

Theme images by Petrovich9. Powered by Blogger.