- ចំណេះដឹង
យោងតាមការសិក្សាស្រាវជ្រាវអំពីForexរបស់ខ្ញុំកន្លងមក ថ្វីត្បិតតែវានៅមានកម្រិតក៏ពិតមែន តែខ្ញុំសង្កេតឃើញថា សម្រាប់ឯកសារនានាពាក់ព័ន្ធនឹងការសិក្សាទៅលើការជួញដូររូបិយប័ណ្ណបរទេសនេះ គឺមានយ៉ាងសម្បូរបែប ហើយថែមទាំងមាននូវគណនីជួញដូរសម្រាប់អនុវត្តន៍ដែលហៅថា Demo Account សម្រាប់រៀន និងអនុវត្តន៍ដោយឥតកំណត់រយៈពេលទៀតផង។ នេះជាលក្ខណៈដ៏វិសេសមួយដែលប្រភេទពាណិជ្ជកម្មមួយនេះបានផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនវិនិយោគិន ឬអតិថិជនរបស់ខ្លួន។
ជាការពិតណាស់ រាល់ការវិនិយោគនានារមែងត្រូវការចំណាយនូវដើមទុនសម្រាប់ទាញយកនូវផលចំណេញត្រឡប់មកវិញ ហើយវាក៏កាន់តែពិតណាស់ទៅទៀតដែលលោកអ្នកត្រូវតែវិនិយោគទៅលើចំណេះដឹងជាមុនសិនមុននឹងឈានដល់ការវិនិយោគនូវទឹកប្រាក់សម្រាប់អាជីវកម្ម ឬពាណិជ្ជកម្មរបស់អស់លោកអ្នក។ ក៏ប៉ុន្តែប្រាកដជាមិនមែនរាល់ការវិនិយោគទាំងឡាយសុទ្ធសឹងតែផ្តល់នូវការសាកល្បងដោយមិនអស់ប្រាក់ដូចទៅនឹងការសាកល្បងឬរៀនពីការជួញដូរនូវរូបិយប័ណ្ណបរទេស(Forex)នេះនោះទេ។ ហេតុដូច្នេះលោកអ្នកគប្បីប្រើពេលវេលាខ្លះដើម្បីសិក្សានិងក្រេបយកចំណេះដឹងផ្សេងៗទាក់ទិននឹង Forex ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន មុននឹងប្រើប្រាស់នូវទឹកប្រាក់ជាដើមទុនដើម្បីវិនិយោគនៅក្នុងទីផ្សារ Forex។
ខាងក្រោមនេះជាចំណុចគោលមួយចំនួនដែលលោកអ្នកគប្បីសិក្សាៈ
1. តើ Forex ជាអ្វី?
2. ហេតុអ្វីបានជាគេឬអ្នកជួញដូរនូវរូបិយប័ណ្ណបរទេសនេះ?
3. តើនរណាខ្លះដែលចូលរួមចំណែកក្នុងទីផ្សារជួញដូររូបិយប័ណ្ណបរទេសនេះ?
4. តើកត្តាអ្វីខ្លះដែលនាំឱ្យមានបម្រែបម្រួលថ្លៃក្នុងទីផ្សារ Forex?
5. លក្ខខ័ណ្ឌផ្សេងៗនៃការជួញដូរនូវរូបិយប័ណ្ណបរទេស
6. ពាក្យគន្លឹះទាំងឡាយដែលប្រើប្រាស់ក្នុងការជួញដូរ Forex
7. កម្រិតនៃហានិភ័យ និងវិធីសាស្ត្រក្នុងការកំណត់នូវហានិភ័យសម្រាប់ការជួញដូរនូវរូបិយប័ណ្ណបរទេស
8. បច្ចេកទេសក្នុងការវាស់វែងនូវចំណុចដែលនឹងមានលទ្ធភាពផ្តល់ផលចំណេញច្រើនជាងកម្រិតនៃហានិភ័យ
9. រួមទាំងចំណុចនានាជាច្រើនទៀត....
- បទពិសោធន៍
ថ្វីត្បិតតែចំណេះដឹងគឺជារឿងសំខាន់មែនពិត តែប្រសិនបើអ្នកមិនយកនូវចំណេះដឹងរបស់អ្នកទៅអនុវត្តដើម្បីសិក្សា ហើយស្វែងរកនូវចំណុចខ្លាំងនិងចំណុចខ្សោយទេនោះ អ្នកប្រាកដជានឹងត្រូវដើរជាន់ដានចាស់ដដែលៗហើយក៏ពុំអាចជោគជ័យនៅក្នុងវិស័យ Forex នេះបានដែរ។ ក្នុងការដកបទពិសោធន៍នេះ អ្នកអាចនឹងត្រូវប្រើពេលវេលាយូរគួរសមដើម្បីស្វែករកនូវចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់យុទ្ធសាស្ត្រជួញដូររបស់លោកអ្នក ឬថែមទាំងអាចនឹងត្រូវខាតបង់នូវដើមទុនខ្លះៗផងដែរ។ ក្នុងចំណុចនេះ អាចថាក្នុងនាមខ្ញុំជារៀមច្បងដែលបានចាប់ផ្តើមនៅក្នុងវិស័យនេះមុន សូមជូនជាយោបល់ខ្លះសម្រាប់បងប្អូនដែលទើបនឹងចាប់ផ្តើម សូមបងប្អូនប្រើដើមទុនតិចតួចតាមដែលអាចធ្វើទៅបាន ហើយស្របទៅតាមលទ្ធភាពរបស់ខ្លួន ចៀសវាងការខ្ចីទុន ឬចងការប្រាក់ផ្សេងៗ មកវិនិយោគក្នុងវិស័យ Forex ឱ្យសោះ។ ថ្វីត្បិតតែខ្ញុំជឿជាក់ថា វាជាផ្លូវមួយដែលអាចឱ្យអ្នកទាំងឡាយដែលចាប់ផ្តើមជាមួយវាអាចមានសេរីភាពផ្នែកហិរញ្ញវត្ថុក៏ពិតមែន តែប្រាកដជាមិនមែនអ្នកទាំងឡាយដែលបានចាប់ផ្តើមនោះនឹងជោគជ័យនោះទេ។ ក្នុងចំណោម១០០នាក់ដែលបានចាប់ផ្តើម អាចមានយ៉ាងច្រើនបំផុតម្នាក់ប៉ុណ្ណោះដែលនឹងជោគជ័យ ហើយម្នាក់ត្រូវតែជាមនុស្សដែលមាននូវកម្រិតចំណេះដឹង និងបទពិសោធន៍អំពី Forex ខ្ពស់នេះឯង។
សរុបមក នៅក្នុងចំណុចនៃបទពិសោធន៍នេះ ខ្ញុំចង់ផ្តោតសំខាន់ទៅលើការអនុវត្តជាប្រចាំទៅលើយុទ្ធសាស្ត្រជួញដូរនីមួយៗដែលលោកអ្នកបានសិក្សាកន្លងមក នោះលោកអ្នកនឹងដឹងថាពេលណាគួរប្រើយុទ្ធសាស្ត្រណាសម្រាប់ការជួញដូររបស់លោកអ្នក។
- ភាពបទបែន
បន្ទាប់ពីលោកអ្នកបានដកបទពិសោធន៍និងដឹងនូវវិធីសាស្រ្តក្នុងការប្រើប្រាស់នូវយុទ្ធសាស្ត្រនីមួយៗក្នុងការជួញដូរហើយនោះ លោកអ្នកនឹងអាចប្រើប្រាស់វាដោយត្រឹមត្រូវ សមស្របទៅតាមស្ថានភាពទីផ្សារ ដែលវានឹងអាចសម្រួលដល់ការជួញដូររបស់លោកអ្នក ថែមទាំងអាចការពារគណនីលោកអ្នកពីហានិភ័យផ្សេងបានមួយកម្រិតផងដែរ។
- ស្គាល់ និងចេះគ្រប់គ្រងនូវហានិភ័យ (Risk Management)
ការស្គាល់នូវហានិភ័យគឺជារឿងសាមញ្ញមួយដែលស្ទើរតែគ្រប់គ្នាសុទ្ធតែអាចស្គាល់បាន តែមានមនុស្សមិនច្រើនឡើយដែលបានស្គាល់ហើយអាចគ្រប់គ្រង ឬទប់ស្កាត់ដើម្បីកុំឱ្យគណនីរបស់ពួកគេជួបនូវហានិភ័យ និងរង់ចាំឱកាសល្អដើម្បីទាញចំណេញពីទីផ្សារនោះ។ ការស្គាល់នូវហានិភ័យនៅទីនេះគឺការស្គាល់ពីឥទ្ធិពលនៃ Leverage ដែលអាចនឹងបង្កើននូវទំហំកុងត្រាក្នុងទីផ្សារច្រើនជាងទំហំទឹកប្រាក់ដែលលោកអ្នកបានវិនិយោគរហូតដល់ ១០០ដង ទៅ១,០០០ដង ដែលថ្វីត្បិតតែវាអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់លោកអ្នក តែកុំភ្លេចថា វាក៏អាចនឹងទាញឱ្យគណនីរបស់លោកអ្នកខិតទៅជិតរណ្តៅមរណៈផងដែរ។ មួយវិញទៀត លោកអ្នកក៏ចាំបាច់ត្រូវដឹងពីចំណុចណាមានហានិភ័យតិចដែលលោកអ្នកគួរចូលទិញឬលក់ ហើយចំណុចណាមានហានិភ័យខ្លាំងដែលលោកអ្នកមិនគួរចូលទិញឬលក់ផងដែរ។
ក្រោយពេលដែលលោកអ្នកដឹងពីទីតាំងដែលគួរចូលទិញឬលក់នៅក្នុងទីផ្សារ និងដឹងពីទំហំនៃហានិភ័យសម្រាប់ការជួញដូរនោះហើយ លោកអ្នកត្រូវប៉ាន់ប្រមាណទៅលើលទ្ធភាពដែលគណនីរបស់លោកអ្នកអាចទ្រទ្រង់បាន ក្នុងករណីទីផ្សារប្រែប្រួលខុសគោលដៅរំពឹងទុក ក្នុងរយៈពេលខ្លី ដើម្បីមានលទ្ធភាពរង់ចាំស្ថានភាពទីផ្សារប្រែប្រួលស្របតាមគោលដៅដែលបានរំពឹងទុកវិញ។
- ការអត់ធ្មត់ (Emotional Management)
ជាចុងក្រោយ នៅពេលដែលលោកអ្នកបានគិតគូរដោយប្រុងប្រយ័ត្ននូវចំណុចដែលគួរចូលទិញឬលក់ក្នុងទៅផ្សាររួចហើយ លោកអ្នកត្រូវអត់ធ្មត់រង់ចាំការត្រឡប់ស្របទិសដៅដែលបានរំពឹងទុក និងព្យាយាមអត់ធ្មត់កុំចូលទិញឬលក់បន្ថែមទៀត។ ព្រោះប្រសិនបើលោកអ្នកចូលទិញឬលក់បន្ថែមដោយមិនមានការកំណត់ត្រឹមត្រូវនូវទំហំនៃការជួញដូររបស់ខ្លួនទេនោះ លោកអ្នកពិតជានឹងប្រឈមនូវហានិភ័យធំក្នុងពេលណាមួយជាក់ជាពុំខានឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណុចនេះ ស្ទើរតែរាល់អ្នកធ្វើពាណិជ្ជកម្មទាំងឡាយ សុទ្ធសឹងតែពិបាកក្នុងការគ្រប់គ្រងនូវអារម្មណ៍របស់ខ្លួនឯងក្នុងការគ្រប់គ្រងទីផ្សារនេះ ហើយភាគច្រើនតែងតែចូលជួញដូរក្នុងទំហំកុងត្រាច្រើនពេកដែលនាំឱ្យមិនអាចគ្រប់គ្រងដើមទុន ឬគណនីជួញដូរបាន រហូតដល់គណនីជួញដូររបស់ពួកគេបានធ្លាក់ចូលក្នុងអន្លង់ហានិភ័យដែលស្ទើរតែពុំអាចស្រោចស្រង់បាន។
ដោយៈ វ៉ាយ សុជាតិ
Blackwell Global គឺជាក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ក្នុងប្រទេសនានាជុំវិញពិភពលោក។ សព្វថ្ងៃនេះ Blackwell Global បានពង្រីកនូវការផ្តល់សេវាកម្មរបស់ខ្លួនមកដល់ប្រទេសកម្ពុជា ដោយទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការមួលបត្រកម្ពុជា(SECC)ដែលមានលេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់ប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ Blackwell Global ផ្តល់ជូនលោកអ្នកនូវលក្ខខ័ណ្ឌល្អប្រសើរក្នុងប្រតិបត្តិការជួញដូរលើឧបករណ៍និស្សន្ទ(Derivative Product)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ៈ
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com
No comments:
Post a Comment