ភ្នំពេញៈ មិនមានមនុស្សច្រើនទេនៅកម្ពុជាដែលស្គាល់ថា អ្វីទៅជា Bitcoin ព្រោះជាគំនិតថ្មីមួយ។ វាបានចូលមកប្រទេសនេះយូរដែរហើយ ប៉ុន្តែដោយសារមិនសូវមានអ្នកស្គាល់ ការប្រើប្រាស់ក៏ស្ទើរតែគ្មានផងដែរ។
ស្រដៀងគ្នានឹងកាបូបលុយទូរស័ព្ទ (Wallet) ដែលអ្នកបញ្ចូលលុយទៅក្នុងគណនេយ្យរបស់អ្នក ហើយទូទាត់ទំនិញដោយប្រើទឹកប្រាក់ក្នុងគណនេយ្យ ប៉ុន្តែសម្រាប់ Bitcoin គឺជារូបិយប័ណ្ណឌីជីថល ដែលអ្នកកាន់ Bitcoin អាចទូទាត់ទំនិញ ជាមួយនឹងហាងដែលទទួលយករូបិយប័ណ្ណ Bitcoin នេះតែប៉ុណ្ណោះ ហើយអ្នកក៏អាចលក់ Bitcoin ទៅឲ្យអ្នកដទៃបាន។ វាជាកិច្ចព្រមព្រៀងរវាងភាគីមួយ និងភាគីមួយ ឬរវាងអ្នកកាន់ Bitcoin និងអ្នកទទួលយកវា។
អ្នកយកព័ត៌មាន Robin Spiess បានជួបជាមួយលោក Steve Miller អគ្គនាយក CryptoAsia ដែលជាក្រុមហ៊ុនផ្តល់ការទិញលក់ឬ ជាច្រកទូទាត់ Bitcoin នៅកម្ពុជា ដើម្បីនិយាយពីដំណើរការសេវានេះនៅកម្ពុជា និងការពន្យល់ខ្លះៗពី BitcoinដោយរំពឹងថាBitcoin នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជានាពេលខាងមុខ។
តើ CryptoAsia ជាអ្វី ហើយវាផ្ដល់សេវាអ្វីខ្លះ?
ខ្ញុំបានចូលក្នុងអាជីវកម្ម Bitcoin (ប្រព័ន្ធទូទាត់ឌីជីថល ឬ រូបិយប័ណ្ណឌីជីថល) អស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំបានកត់សម្គាល់ថា មិនមានការគ្រប់គ្រងពិតប្រាកដទេ ហើយក្រុមហ៊ុននេះនឹងកា្លយជាស្ថាប័នសាធារណៈ ដែលឯកទេសខាងបច្ចេកវិទ្យាបដិវត្តន៍ថ្មីនៅទីនេះ។ ទិសដៅដ៏សំខាន់សម្រាប់ខ្ញុំគឺគ្រាន់តែចង់ដាក់ bitcoin លើផែនទីនៅក្នុងប្រទេសកម្ពុជា និងបង្កើនការទទួលយក bitcoin នៅក្នុងប្រទេសនេះ។
សេវាដែលយើងផ្ដល់នៅពេលនេះគឺច្រកចូលទូទាត់ Bitcoin ដែលធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ហាងលក់ ក្នុងការទទួលយក bitcoin ហើយយើងនឹងដាក់បង្ហាញនូវទម្រង់ដោះដូរនៅចុងឆ្នាំនេះ ដែលអ្នកអាចទិញ និងលក់តាមរយៈ bitcoin បាន។
Bitcoin ជារូបិយប័ណ្ណឌីជីថលដែលធ្វើការទូទាត់ រវាងបុគ្គល និងបុគ្គល ហើយវាមិនត្រូវការប្រព័ន្ធសេវាមេ ឬភាគីទី ៣ នោះទេ។ មានរឿងគួរឲ្យអស់សំណើចបន្តិចនៅក្នុង CryptoAsia ដោយបានណែនាំខ្លួនយើងជាភាគីទី៣ ដោយសារតែទស្សនវិជ្ជានៅពីក្រោយ bitcoin គឺអន្តរកម្ម ដូច្នេះមិនត្រូវការភាគីទី៣ ឬនរណាម្នាក់ក្នុងការដំណើរការប្រតិបត្តិការរបស់អ្នកនោះទេ។
CryptoAsia ប្តូរ bitcoin ទៅជាប្រាក់ដុល្លារ ហើយបន្ទាប់មកទូទាត់ឲ្យអ្នកចំនួនប្រាក់ដុល្លារពិតប្រាកដ។ ប្រតិបត្តិការនោះផ្ដល់ហាងលក់នូវលទ្ធភាពក្នុងការការពារទប់ទល់នឹងការប្រែប្រួលតម្លៃនៅក្នុង bitcoin។
តើនេះ (ក្រុមហ៊ុន) ជាច្រកទូទាត់ Bitcoin លើកដំបូងនៅប្រទេសកម្ពុជាឬ ហើយតើវាដំណើរការដូចម្ដេច?
ពិតហើយ! យើងជាក្រុមហ៊ុនដំបូងគេ។ យើងដំឡើងឧបករណ៍មួយលើគេហទំព័ររបស់ហាងលក់ដែលបង្កើតអាសយដ្ឋាន bitcoin។ ហាងលក់ទាំងអស់ត្រូវតែធ្វើគឺបញ្ចូលចំនួនប្រាក់ដុល្លារទៅក្នុងនោះ ហើយក្រុមហ៊ុននេះបង្កើតវានៅក្នុងbitcoin ជាមួយអាសយដ្ឋានទូទាត់តែមួយគត់។ វាមានប្រយោជន៍សម្រាប់ក្រុមហ៊ុនអនឡាញ ហើយអាចត្រូវបានប្រើប្រាស់ជាកន្លែងហាងលក់ ប្រសិនបើអ្នកមានទូរស័ព្ទស្មាតហ្វូន ឬថេប្ល៊ិត។
ខ្ញុំរំពឹងថា ទីបញ្ចប់នឹងត្រូវបានទទួលយកលើមូលដ្ឋានដ៏ធំមួយ ដូច្នេះ CryptoAsia នឹងផ្ដល់ទីតាំងខ្លួនឯងនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលការទទួលយកនោះកើតឡើង។
តើផ្សព្វផ្សាយការប្រើប្រាស់ និងការទទួលយក Bitcoin ដូចម្ដេចនៅក្នុងប្រទេសកម្ពុជា?
ការប្រើប្រាស់ Bitcoin ភាគច្រើនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយមិនមានក្រុមហ៊ុនធំៗនៅទីនេះ ដែលទទួលយក bitcoin នោះទេ ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់មានការផ្លាស់ប្តូរវិជ្ជាជីវៈ និងសកម្មភាព bitcoin។ ពិតហើយ មានមនុស្សជាច្រើនដឹងការផ្លាស់ប្តូរសម្រាប់ការរស់នៅក្នុងប្រទេស កម្ពុជា ហើយខ្ញុំទទួលបានអតិថិជនខ្មែរជាច្រើន។ វាមិនអាចវាស់វែងពិតប្រាកដថា តើប្រជាជនច្រើនប៉ុន្មានដែលប្រើប្រាស់ bitcoin នៅទីនេះ ប៉ុន្តែចំនួនគឺខ្ពស់ជាងប្រជាជនដែលបានដឹង។
តើថ្មីៗនេះ Bitcoin ប្រតិបត្តិការដូចម្ដេចដែរ ហើយវាងាយស្រួល និងសុវត្ថិភាពដូចម្ដេច សម្រាប់ប្រជាជនក្នុងការប្រើប្រាស់ Bitcoin ជារូបិយប័ណ្ណ ឬការវិនិយោគ?
Bitcoin កើនឡើងជាង ៤០០ ភាគរយចាប់តាំងពីដើមឆ្នាំនេះ។ វាជាទម្រង់ទូទាត់មានសុវត្ថិភាពបំផុតលើពិភពលោក។ ការធ្វើបដិវត្តរបស់ bitcoin គឺថា វាជាបណ្ដាញចែកចាយវិមជ្ឈការមួយ។ មានរូបិយប័ណ្ណឌីជីថលពីមុន ប៉ុន្តែរូបិយប័ណ្ណទាំងនោះតែងតែត្រូវបានគ្រប់គ្រងដោយអាជ្ញាធរកណ្ដាល។
ទោះបីយ៉ាងណា ទាក់ទងនឹងការវិនិយោគ ខ្ញុំនឹងមិនអត្ថាធិប្បាយពីវាទេ។ កុំវិនិយោគច្រើនជាងអ្វីដែលអ្នកអាចមានលទ្ធភាពខាតបង់។
តម្លៃនៃការប្រែប្រួល bitcoin ការកើនឡើង និងការធ្លាក់ចុះតាមទម្រង់ដែលគួរឲ្យកត់សម្គាល់។ ខ្ញុំថា វានឹងមានស្ថិរភាពកាន់តែខ្លាំង ខណៈពេលវេលាកន្លងផុតទៅ ប៉ុន្តែ អ្នកត្រូវតែគិតពីវាទាក់ទងនឹងបច្ចេកវិទ្យាបដិវត្តន៍ថ្មីណាមួយ។ Bitcoin គឺនៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ។
ទោះបីជា វានឹងមិនស្ថិតក្នុងរបៀបនោះរយៈពេលយូរនោះទេក៏ដោយ ក៏ខ្ញុំគិតថារយៈពេល ២ ឬ ៣ ឆ្នាំទៀតប៉ុណ្ណោះ វានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
តើបចេ្ចកវិទ្យា blockchain គឺជាអ្វី?
ក្នុងចំណុចស្នូល វាគ្រាន់តែជាតារាងទិន្នន័យមួយប៉ុណ្ណោះ។ វាជាយន្តការស្ដុកទុកមួយសម្រាប់ទិន្នន័យ។ យើងបានបង្ហាញមធ្យោបាយមួយសម្រាប់សាធារណជនក្នុងការផ្លាស់ប្តូរតារាងទិន្នន័យនេះដោយមិនមានភាពពុករលួយណាមួយនៃអ្នកចូលមុនៗនៅក្នុងតារាងទិន្នន័យនេះទេ ដូច្នេះវាមិនអាចក្លែងបន្លំប្រតិបត្តិការបានទេ។
ធនាគារកណ្ដាលរបស់កម្ពុជា បានឲ្យដឹងថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនរបស់ប្រទេសជប៉ុនលើគម្រោងតារាងទិន្នន័យនេះ។ តើហេតុអ្វីក៏អ្នកគិតថា វាមានសារៈសំខាន់?
ខ្ញុំគិតថា វាពិតជាលើកទឹកចិត្ត ដែលពួកគេនឹងទទួលយកបច្ចេកវិទ្យាថ្មីនេះ ដោយសារតែវាផ្ដល់សញ្ញាល្អសម្រាប់ពួកយើង។
ទោះបីជាយ៉ាងណាក៏ដោយ ធនាគារកណ្ដាលនឹងបង្ហាញប្រព័ន្ធតារាងទិន្នន័យកណ្ដាលមួយ ដូច្នេះវាពិតជាមិនមានអត្ថប្រយោជន៍ដូចគ្នានឹងតារាងទិន្នន័យរបស់ bitcoin នោះទេ។ តារាងទិន្នន័យ bitcoin ត្រូវបានធានាសុវត្ថិភាពដោយចំនួនដែលមិនអាចយល់បាននៃថាមពលកុំព្យូទ័រ។
នៅពេលអ្នកប្រើប្រាស់តារាងទិន្នន័យឯកជន វាមានសុវត្ថិភាពដូចជាស្ថាប័នឯកជនដែលប្រើប្រាស់វាប៉ុណ្ណោះ ដូច្នេះការបារម្ភដ៏ធំរបស់ពួកគេគួរតែមានសុវត្ថិភាព។
ក្រៅពីរូបិយប័ណ្ណ តើអ្វីដែលឧស្សាហកម្មផ្សេងទៀតអាចទទួលបានអត្ថប្រយោជន៍ពីគំរូតារាងទិន្នន័យនេះ?
កម្មវិធីដំបូង ហើយប្រហែលជាសំខាន់បំផុតសម្រាប់ bitcoin គឺរូបិយប័ណ្ណ ប៉ុន្តែ bitcoin គឺគ្រាន់តែជាប្រព័ន្ធគណនេយ្យមួយប៉ុណ្ណោះ។ អ្នកអាចប្រើប្រាស់វាជាកំណត់ត្រាសាធារណៈមួយក្នុងការកត់ត្រាទិន្នន័យដែលអ្នកមិនចង់ឲ្យគេក្លែងបន្លំបាន។
វាមានប្រយោជន៍សម្រាប់ការបោះឆ្នោត។ ការប្រើប្រាស់តារាងទិន្នន័យ bitcoin យើងអាចបោះឆ្នោតដោយមិនមាននរណាម្នាក់ដែលចាំបាច់ត្រូវរាប់សន្លឹកឆ្នោតរបស់អ្នកនោះទេ ដោយសារតែតារាងទិន្នន័យនេះគឺជាសវនកម្មដ៏ល្អ និងលុបបំបាត់លទ្ធភាពក្លែងបន្លំ។ សេវាទូទាត់ជាសាច់ប្រាក់សុទ្ធ សេវាផ្សារហ៊ុន និងសេវាសាការីអាចប្រើប្រាស់គំរូតារាងទិន្នន័យនេះបាន៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍