Wednesday, October 4, 2017
ការចរចា Brexit មានការរីកចម្រើនតិចតួច
បារាំងៈ លោក Michel Barnier អ្នកចរចា Brexit របស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងកាលពីថ្ងៃអង្គារថាការចរចាពី Brexit មិនបានធ្វើឲ្យមានការរីកចម្រើនគ្រប់គ្រាន់ក្នុងការដោះសោដំណាក់កាលបន្ទាប់នោះទេ ខណៈសមាជិកសភាអឺរ៉ុប (MEP) បានរៀបចំការបោះឆ្នោតលើញត្តិរិះគន់ចក្រភពអង់គ្លេស។
ថ្លែងទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំងលោក Barnier ឲ្យដឹងថា៖ «ការខ្វែងគំនិតគ្នាយ៉ាងខ្លាំង» នៅតែមានលើការទូទាត់ប្រាក់នៃការចាកចេញរបស់ចក្រភពអង់គ្លេស សិទ្ធិរបស់ពលរដ្ឋ EU ដែលរស់នៅក្នុងចក្រភពអង់គ្លេស និងជោគវាសនារបស់អៀរឡង់ខាងជើង។
ទន្ទឹមនឹងនេះ MEP បានយកឱកាសក្នុងការរិះគន់លើគណបក្សអភិរក្សរបស់លោកស្រីនាយករដ្ឋមន្ដ្រីអង់គ្លេស Theresa May ដែលនឹងធ្វើសន្និសីទប្រចាំឆ្នាំរបស់ខ្លួនអំពីការខ្វែងគំនិតយ៉ាងខ្លាំងរបស់ខ្លួនដោយសារ Brexit។
លោក Barnier អតីតរដ្ឋមន្ដ្រីរបស់ប្រទេសបារាំងហើយជាស្នងការអឺរ៉ុបបានប្រាប់ MEP ថា៖ «ថ្ងៃនេះយើងមិនទាន់សម្រេចបានភាពរីកចម្រើនគ្រប់គ្រាន់នៅឡើយទេក្នុងការចាប់ផ្ដើមដោយមានទំនុកចិត្តពេញលេញលើដំណាក់កាលទី ២ នៃការចរចានេះ»។
លោកថ្លែងដោយសំដៅទៅដល់ប្រទេសជាសមាជិករបស់ EU ទាំង ២៧ ដែលនៅសល់ថា៖ «នៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជាពិសេសលើការទូទាត់ហិរញ្ញវត្ថុ។ យើងនឹងមិនយល់ព្រមក្នុងការទូទាត់នៅក្នុងចំនួន ២៧ ប្រទេសអ្វីដែលត្រូវបានសម្រេចគឺ ២៨ ប្រទេស»។
ក្រុមមេដឹកនាំរបស់សហភាពអឺរ៉ុបនឹងសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែតុលា ថាតើមានភាពគ្រប់គ្រាន់ត្រូវបានយល់ព្រមលើការចាកចេញដែរឬទេ? ប្រភពៈ ភ្នំពេញប៉ុស្តិ៍
Subscribe to:
Post Comments (Atom)
No comments:
Post a Comment